Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ២ ខែតុលា ឆ្នាំ២០២៣

    02/10/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មណ្ឌលបោះឆ្នោតមុនពេលកំណត់សម្រាប់ ការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើម ទៅកាន់សភា ចាប់ផ្តើមបើកពីថ្ងៃនេះ។ ** តម្លៃផ្ទះនៅប្រទេសអូស្រ្តាលីបន្តកើនឡើង ហើយត្រូវបានកំណត់ថានឹងឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ** អភិបាលថ្មីរដ្ឋវិចថូរៀ ប្រកាសគណៈរដ្ឋមន្រ្តីថ្មី នៅមុនពេលសភាវិលត្រឡប់មកវិញ នៅថ្ងៃ ស្អែក។

  • របៀបបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា និងមតិយោបល់

    30/09/2023 Duration: 10min

    ការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភា នឹងប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ។ វាគឺជាកាតព្វកិច្ចក្នុងការបោះឆ្នោតប្រជាមតិ ហើយច្បាប់បោះឆ្នោតរបស់ប្រទេសអូស្ត្រាលី មិនអនុញ្ញាតឱ្យមានការបោះឆ្នោតតាមអនឡាញទេ។ ដូច្នេះតើអ្នកអាចបោះឆ្នោតតាមវិធីណាខ្លះ?

  • កម្ពុជា​ប្រកាសថវិកាជាង ១០០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ដើម្បីទប់ការឡើងថ្លៃភ្លើងអគ្គិសនី

    22/09/2023 Duration: 03min

    រដ្ឋមន្ត្រីថ្មីរបស់ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានប្រកាសថា រាជរដ្ឋាភិបាល បានចំណាយលុយជាង ១០០លានដុល្លារអាម៉េរិក ក្នុង ១ឆ្នាំៗ ដើម្បីទប់ស្កាត់ កុំឱ្យឡើងថ្លៃភ្លើងអគ្គិសនី នៅកម្ពុជា។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

    22/09/2023 Duration: 12min

    ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

  • លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក

    22/09/2023 Duration: 04min

    កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ចាកចេញពីភ្នំពេញ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងស្ថិតនៅអាមេរិក រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ខែកញ្ញា ឆ្នាំ២០២៣

    21/09/2023 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ប្រកាសស៊ើបអង្កេតលើការដោះស្រាយបញ្ហារោគរាតត្បាត COVID-19 របស់ប្រទេសអូស្ត្រាលី ប៉ុន្តែ មិនពិនិត្យមើលលើការបិទខ្ទប់ និងការបិទព្រំដែនរបស់រដ្ឋនិងដែនដីនោះទេ។ ** រដ្ឋញូសៅវែលពិចារណាធ្វើតាមរដ្ឋវិចថូរៀចំពោះការយកពន្ធលើផ្ទះជួលរយៈពេលខ្លី។ ** Pizza Hut បានបង្ហាញឱ្យដឹងថា មានការលេចធ្លាយទិន្នន័យអតិថិជន 200,000 នាក់។

  • រដ្ឋវិចថូរៀយកពន្ធលើផ្ទះសម្បែងដែលដាក់ជួលសម្រាប់ការស្នាក់នៅរយៈពេលខ្លី ចាប់ពីឆ្នាំ ២០២៥ទៅ

    21/09/2023 Duration: 09min

    រដ្ឋវិចថូរៀបានក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសអូស្រ្តាលី ដែលអនុវត្តការយកពន្ធលើអចលនទ្រព្យជួលរយៈពេលខ្លី ដែលរកឃើញ(មាន)នៅលើវេទិកាដូចជា Airbnb ជាដើម។ លោកអភិបាលរដ្ឋ Daniel Andrews និយាយថា ពន្ធ 7.5 ភាគរយ នឹងជួយដោះស្រាយវិបត្តិលំនៅដ្ឋានរបស់រដ្ឋនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣

    20/09/2023 Duration: 10min

    ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។ ** រដ្ឋវិចថូរៀប្តេជ្ញាសាងសង់ផ្ទះ 800,000ខ្នង នៅទសវត្សរ៍ក្រោយ។ ** បុរសពីរនាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើមេក្លោងឧក្រិដ្ឋកម្មដ៏ធំមួយនៅទីក្រុងស៊ីដនី។ ** ប្រជាជនអូស្ត្រាលីជាងប្រាំលាននាក់ ដែលស្ថិតលើប្រាក់ឧបត្ថម្ភសុខុមាលភាពនឹងទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងមុន។

  • ការអបអរសាទរការដាក់បញ្ចូល ប្រាសាទកោះកេរ ក្នុង​បញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

    20/09/2023 Duration: 05min

    ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាព និងអបអរសាទរ ចំពោះការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប និងគណបក្សនយោបាយនានា សូមរួមគ្នា ក្នុងស្មារតីជាខ្មែរតែមួយ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីនេះ។

  • What is Capital Gains Tax and who needs to pay it? - អ្វីគឺពន្ធលើផលចំណេញមូលធន “Capital Gains Tax”? នរណាខ្លះត្រូវបង់ពន្ធនេះ?

    19/09/2023 Duration: 12min

    Capital Gains Tax (CGT) is an important tax liability added to your taxable income for the financial year. It is not a separate tax. Read more to understand what it is and how the Australian Taxation Office (ATO) enforces it. - ពន្ធលើផលចំណេញមូលធន ឬ Capital Gains Tax (CGT) គឺជាពន្ធដែលបានអនុវត្តចំពោះប្រាក់ចំណេញដែលទទួលបានពីការលក់ទ្រព្យសម្បត្តិ។ ប្រសិនបើអ្នកមាន Capital Gain (ប្រាក់ចំណេញ) នៅពេលលក់ទ្រព្យសម្បត្តិ វានឹងរួមចំណែកដល់ទំនួលខុសត្រូវពន្ធរួម ដែលអ្នកត្រូវបានទាមទារឱ្យទូទាត់។ ពន្ធនេះត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ពន្ធលើប្រាក់ចំណូលរបស់អ្នក ដែលត្រូវប្រកាសបន្ទាប់ពីការបិទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុនៅអូស្ត្រាលី គឺនៅថ្ងៃទី 30 ខែមិថុនា។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១៩ ខែកញ្ញា ឆ្នាំ២០២៣

    19/09/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មន្រ្តីអាម៉េរិកបារម្ភអំពីជំនួបរវាងមេដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើង។ ** រដ្ឋាភិបាលកំពុងអំពាវនាវឲ្យមានការជជែកដេញដោលគ្នាដោយការគោរព ពីអ្នកគាំទ្រទាំងយុទ្ធនាការYes និងNO ។ ** ជំនួបរវាងរុស្ស៊ីនិងចិន ទំនងជាការបង្ហាញសាច់ដុំដាក់សហរដ្ឋអាម៉េរិក។

  • ហេតុអ្វីការចូលសញ្ញាតិអូស្ត្រាលីមានភាពសំខាន់?

    18/09/2023 Duration: 12min

    ការទទួលបានសញ្ញាតិអូស្រ្តាលី គឺជាក្តីស្រម៉ៃសម្រាប់ប្រជាពលរដ្ឋជាច្រើននាក់ ដូច្នេះពួកគេត្រូវត្រៀមខ្លួនឲ្យបានល្អបំផុតទើបអាចសម្រេចក្តីស្រម៉ៃមួយនេះ។ អ្នកខ្លះត្រូវប្រឡងច្រើនដងណាស់ដើម្បីទទួលសញ្ញាតិអូស្រ្តាលី រីឯមនុស្សអ្នកខ្លះទៀតប្រឡងលើកទី១ក៏ទទួលបានជោគជ័យតែម្តង។ សូមស្តាប់បទសម្ភាសន៍ជាមួយលោកហ៊ុន ស្រ៊ុន បេក្ខជនដែលទទួលបានសញ្ញាតិអូស្ត្រាលីកាលពីពេលថ្មីនេះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ១៨ ខែកញ្ញា ឆ្នាំ២០២៣

    18/09/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេចក្តីព្រមានពីរលកកំដៅនៅទូទាំងរដ្ឋគ្វីនស្លេន និងរដ្ឋញូសៅវែល។ ** លោកស្រី Michele Bullock ចូលកាន់តំណែងជាផ្លូវការជាអ្នកដឹកនាំរបស់ធនាគារកណ្តាលអូស្ត្រាលី នៅថ្ងៃនេះ។ ** ក្រុមជនភៀសខ្លួនចាប់ផ្តើមការតវ៉ារយៈពេលមួយសប្តាហ៍នៅខាងក្រៅការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Clare O'Neil។ ** យុទ្ធនាការសំឡេងជនជាតិដើមភាគតិចទៅកាន់សភា។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣

    15/09/2023 Duration: 13min

    ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

  • មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញ​ឱ្យ​រោងចក្រ​ផលិត​ស្រាបៀរប្រែក្លាយ​ជា​ផលិត​ភេសជ្ជៈជំនួសវិញ

    15/09/2023 Duration: 04min

    មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ដែលសព្វថ្ងៃ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានជំរុញឱ្យរោងចក្រផលិតស្រាបៀរ នៅកម្ពុជា ប្រែក្លាយជារោងចក្រផលិតភេសជ្ជៈ ជំនួសស្រាបៀរ។ ការលើកឡើងដូច្នេះ ត្រូវបានអ្នកជំនាញខាងពាណិជ្ជកម្មសេដ្ឋកិច្ចជើងចាស់រូបនេះ បញ្ជាក់ថា ដើម្បីកុំឱ្យយុវជនកម្ពុជា ដែលមានអាយុត្រឹមតែ ៣០ឆ្នាំ ផឹកស្រាបៀរច្រើន នាំឱ្យកើតជំងឺទឹកនោមផ្អែម។

  • កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំលំហាត់​សមយុទ្ធកងទ័ព​មក​ពី​១៤ប្រទេស

    15/09/2023 Duration: 03min

    លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា។ លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ធ្វើឡើង ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ដោយមានកងកម្លាំង ប្រមាណ ៤៥០នាក់ មកពី ១៤ប្រទេស ចូលរួម។ ប្រទេសទាំង ១៤ ដែលបញ្ជូនកម្លាំង មកចូលរួមលំហាត់ហ្វឹកហ្វឺននៅកម្ពុជា ពេលនេះ រួមមាន អូស្ត្រាលី ចិន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី និងវៀតណាម។

  • ជនបរទេសអូស្ត្រាលីដោះស្រាយបញ្ហាលំនៅដ្ឋានដោយការទិញផ្ទះនៅប្រទេសជប៉ុនជំនួសវិញ

    14/09/2023 Duration: 05min

    គេរំពឹងថា តម្លៃផ្ទះនៅប្រទេសអូស្រ្តាលីនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ដែលជំរុញឱ្យមនុស្សមួយចំនួនស្វែងរកដំណោះស្រាយផ្សេងដែលមានតម្លៃសមរម្យជាងនេះ។ នៅក្នុងប្រទេសជប៉ុន ផ្ទះដែលគេបោះបង់ចោលរាប់លានខ្នង ដែលគេស្គាល់ថា 'Akiya' កំពុងត្រូវបានលក់ក្នុងតម្លៃថោកៗ ឬសូម្បីតែផ្តល់ឱ្យដោយឥតគិតថ្លៃ ហើយជនបរទេសអូស្ត្រាលីមួយចំនួនបានសម្រេចចិត្តទិញផ្ទះនោះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ខែកញ្ញា ឆ្នាំ២០២៣

    14/09/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សជាងមួយម៉ឺននាក់កំពុងបាត់ខ្លួន និងជាងប្រាំពាន់នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសលីប៊ី។ ** កិច្ចប្រជុំកំពូលដ៏កម្ររវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីរុស្ស៊ី ។ ** ច្បាប់ថ្មីផ្តោតគោលដៅលើបុគ្គលិកការពារជាតិដែលលាតត្រដាងអាថ៌កំបាំងរដ្ឋ។ ** ផ្លូវថ្នល់ដែលបង្ករគ្រោះថ្នាក់ច្រើនបំផុតនៅក្នុងប្រទេសអូស្រ្តាលីត្រូវបានប្រកាសឱ្យដឹង។

  • កម្ពុជា ប្រកាសពីការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល

    13/09/2023 Duration: 02min

    ក្រសួងយុត្តិធម៌ បានប្រកាសថា កន្លងមកនេះ ក្រសួងយុត្តិធម៌ បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣

    13/09/2023 Duration: 11min

    ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

page 18 from 25