Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤

    22/04/2024 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទារកម្នាក់រងរបួសនៅក្នុងហេតុការណ៍ចាក់សម្លាប់នៅ Bondi បានចេញពីមន្ទីរពេទ្យហើយ។ ** មានការរំពឹងទុកថានឹងមានការរុះរើកញ្ចប់ថវិកាឡើងវិញ នៅពេលដែលហេរញ្ញិកជួបជាមួយមេដឹកនាំ G20 នៅវ៉ាស៊ីនតោន។ ** ការស្ទង់មតិបង្ហាញការគាំទ្រស្ទើរតែស្មើៗគ្នា សម្រាប់គណបក្សធំៗទាំងពីរ នៅមុនកញ្ចប់ថវិកាខែឧសភា។

  • “លុយជាស្តេច” ហេតុអ្វី មានមនុស្សកានតែច្រើនឡើងៗ បដិសេធកាក់ និងក្រដាសប្រាក់?

    21/04/2024 Duration: 11min

    ចាប់តាំងពីមានរោគរាតត្បាតកូវីដមក ចរាចរណ៍នៃក្រដាសប្រាក់ក៏ខ្សោយចុះជាងមុន។ អាជីវកម្មមួយចំនួនលែងទទួលយកកាក់ និងក្រដាសប្រាក់ទៀតហើយ ខណៈពេលដែលអ្នកផ្សេងខ្លះទៀត មានការស្ទាក់ស្ទើរក្នុងការទទួលយករូបិយប័ណ្ណរបស់អ្នក។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

    19/04/2024 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ 16 ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មជុំវិញហេតុការកាប់ចាក់ នៅព្រះវិហារស៊ីដនី។ ** Westfield Bondi Junction បើកទ្វារឡើងវិញ សម្រាប់ការធ្វើជំនួញជួញដូរ បន្ទាប់ពីមានការវាយប្រហារចាក់សម្លាប់កាលពីចុងសប្តាហ៍។ ** រដ្ឋមន្ត្រីសុខាភិបាលមកពីទូទាំងប្រទេស កំពុងប្រកាសគាំទ្រវិធានការ សម្របសម្រួលប្រឆាំងនឹងការជក់បារីអេឡិចត្រូនិច។

  • អតីតតំណាងរាស្រ្តបក្ស​ប្រឆាំង ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

    19/04/2024 Duration: 06min

    លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

  • ចូលឆ្នាំ ៤ថ្ងៃ នៅកម្ពុជា មានអ្នកទេសចរ ជាង ២១លាននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស

    19/04/2024 Duration: 05min

    ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានអ្នកទេសចរ ដើរលេងកម្សាន្តសរុបជាង ២១លាននាក់។ តាមរបាយការណ៍ ក្នុងចំណោមអ្នកទេសចរប្រមាណ ២១លាន ៧០ម៉ឺននាក់នោះ មានទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។

  • #59 Talking about cooking (Med) - សិក្សាភាសាអង់គ្លេសភាគទី59៖ ការនិយាយអំពីការធ្វើម្ហូប

    18/04/2024 Duration: 13min

    Learn how to talk about cooking and sharing recipes. - រៀនរបៀបនិយាយអំពីការចម្អិនម្ហូបអាហារ និងការចែករំលែករូបមន្តធ្វើម្ហូប។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

    18/04/2024 Duration: 04min

    ** បុរសអាយុ 19 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងកុប្បកម្ម បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅព្រះវិហារ Wakeley។ ** Westfield Bondi Junction បើកទ្វារឱ្យសាធារណជនចូលទៅគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលត្រូវចាក់សម្លាប់កាលពីថ្ងៃសៅរ៍។ ** អូស្រ្តាលីប្រកាសផ្តល់ថវិកាបន្ថែមចំនួន 50 ពាន់លានដុល្លារទៅក្នុងវិស័យការពារជាតិ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

    17/04/2024 Duration: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង អំពាវនាវឱ្យមានការរួបរួម ក្រោយការវាយប្រហារនៅព្រះវិហារនាទីក្រុងស៊ីដនី។ ** លោក Anthony Albanese ស្នើផ្តល់សញ្ជាតិអូស្រ្តាលីដល់ពលរដ្ឋបារាំងម្នាក់ ដែល ព្យាយាមការពារប្រជាជន ពីអ្នកវាយប្រហារនៅBondi Junction។ ** រដ្ឋាភិបាលសហព័ន្ធនឹងបង្កើតទីភ្នាក់ងារការពារបរិស្ថានឯករាជ្យដំបូងគេរបស់អូស្ត្រាលី។

  • បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីខ្មែរ មានអ្នក​លេងល្បែងប្រជាប្រិយ​ច្រើន នៅ​រមណីយដ្ឋានវត្តភ្នំ

    16/04/2024 Duration: 04min

    ប្រជាពលរដ្ឋ បន្តចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា បន្តដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ពិធីបុណ្យចូលឆ្នាំ នៅ ១ថ្ងៃទៀត គឺថ្ងៃទី១៦ ខែមសា។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ខែមេសា ឆ្នាំ២០២៤

    16/04/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់ម្នាក់ត្រូវជាប់ឃុំ បន្ទាប់ពីមនុស្សច្រើននាក់ត្រូវបានចាក់នៅព្រះវិហារស៊ីដនី... ** ទារកដែលរងរបួសធ្ងន់ក្នុងការវាយប្រហារនៅ ផ្សារទំនើបស៊ីដនី បង្ហាញសញ្ញានៃការជាសះស្បើយឡើងវិញ…

  • លោក ហ៊ុន សែន ប្រកាសស្វាគមន័ ខ្មែរអូស្រ្តាលី ដែល​ធ្លាប់ជេរលោក

    16/04/2024 Duration: 04min

    លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។

  • Navigating the implicit right to protest in Australia - សិទ្ធិរបស់យើងក្នុងការធ្វើបាតុកម្មតវ៉ា ក្នុងប្រទេសអូស្ត្រាលី

    16/04/2024 Duration: 10min

    Every week, impassioned Australians take to the streets, raising their voices in protest on important issues. Protesting is not an offence, but protesters sometimes test the limits of the law with extreme and antisocial behaviour. The chance of running into trouble depends on where you’re protesting and how you behave. - ស្ទើរតែរៀងរាល់សប្តាហ៍ មានប្រជាជនអូស្ត្រាលីជាច្រើនដែលចេញទៅតាមដងផ្លូវ បានបញ្ចេញសំឡេងរបស់ពួកគេ បាតុកម្មតវ៉ាលើបញ្ហាសំខាន់ៗជាច្រើន។ ការតវ៉ាមិនមែនជាការខុសច្បាប់ទេ ប៉ុន្តែអ្នកតវ៉ាម្តងម្កាលអាចហួសព្រំដែននៃច្បាប់ ជាមួយនឹងអាកប្បកិរិយាជ្រុលនិយម ឬប្រឆាំងនឹងសង្គម។ ប្រសិនបើអ្នកកំពុងធ្វើបាតុកម្មតវ៉ា ឱកាសនៃការប្រឈមមុខនឹងបញ្ហា អាស្រ័យលើទីកន្លែងដែលអ្នកស្ថិតនៅ និងរបៀបដែលអ្នកប្រព្រឹត្ត។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤

    15/04/2024 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទង់ជាតិនៅទូទាំងប្រទេសអូស្ត្រាលីបង្ហោះត្រឹមពាក់កណ្តាលបង្គោល នៅថ្ងៃនេះ ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារ Bondi Junction... ** ការស៊ើបអង្កេតឯករាជ្យមួយនឹងត្រូវបានបង្កើតឡើងចំពោះការវាយប្រហារBondi Junction ខណៈដែលរដ្ឋាភិបាលញូសៅវែលពិចារណាវិធានការបន្ថែមសម្រាប់ឆ្មាំសន្តិសុខ ... ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។

  • ទិដ្ឋភាពថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់បងប្អូនខ្មែរអូស្ត្រាលី

    12/04/2024 Duration: 12min

    ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីបានជួបជុំគ្នាយ៉ាងច្រើនកុះករនៅទីវត្តអារាម ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ហើយក៏មិនទាន់ដល់ថ្ងៃចូលឆ្នាំពិតប្រាកដ តាមប្រតិទិនខ្មែរយើងក៏ដោយ ។ សូមស្តាប់បទសម្ភាសជាមួយបងប្អូនដែលអញ្ជើញមកប្រារព្ធពិធីនិងអ្នកស្ម័គ្រចិត្ត ដែលកំពុងត្រៀមម្ហូបអាហារសម្រាប់ការលក់ដូររយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅវត្តពុទ្ធិរង្ស៊ីម៉ែលប៊នដូចតទៅ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤

    12/04/2024 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Penny Wong ថា បញ្ហារបស់លោក Julian Assage មិនមែនអាស្រ័យលើរដ្ឋាភិបាលទេ។ ** ប្រាក់បំណុលសិស្សនិស្សិត កើនឡើងលឿនជាងលទ្ធភាពដែលអាចសងត្រឡប់មកវិញបាន។ ** របាយការណ៍ថ្មីមួយរកឃើញថា វេជ្ជបណ្ឌិតវ័យក្មេងក្នុងរដ្ឋវិចថូរៀ ព្រួយបារម្ភអំពី កំហុសឆ្គងដោយសារតែការនឿយហត់ និងអស់កម្លាំងជ្រុល។

  • ប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    12/04/2024 Duration: 02min

    នៅព្រឹកថ្ងៃទី១២មេសានេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំឡានក្រុងជាង ៤០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ដំណើរការឡានក្រុងសាធារណៈនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺ ១ថ្ងៃមុនចូលឆ្នាំ និង១ថ្ងៃ ក្រោយថ្ងៃចូលឆ្នាំ ដែលឡានក្រុងទាំងនោះ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តវិញ។

  • កម្ពុជាបន្តប្រតិកម្មនឹងការផ្សព្វផ្សាយ ពាក់ព័ន្ធគម្រោងព្រែកជីកតេជោហ្វូណន

    12/04/2024 Duration: 09min

    បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុក ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មវិញម្តង ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ ហ្វូណន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤

    11/04/2024 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា អនាគតសេដ្ឋកិច្ចនឹង "ផលិតនៅប្រទេសអូស្ត្រាលី"។ ** ថ្លៃជួលផ្ទះសម្បែងនៅក្នុងទីក្រុងនានាក្នុងប្រទេសអូស្រ្តាលី ឡើងដល់កម្រិតខ្ពស់បំផុត។ ** ប្រធានាធិបតីអាម៉េរិកផ្តល់ក្តីសង្ឃឹមចំពោះការពិចារណាទម្លាក់បទចោទប្រកាន់លើ ស្ថាបនិក Wikileaks។

  • វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយថ្មី ដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី

    11/04/2024 Duration: 06min

    ខណៈដែលរដូវកាលជំងឺគ្រុនផ្តាសាយនៅឆ្នាំនេះ ចាប់ផ្តើមហើយ ថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយដែលផ្អែកលើកោសិកាជាមូលដ្ឋានថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីបានដាក់លក់នៅលើទីផ្សារឯកជន តាំងពីឆ្នាំ 2021មក។ អ្នកជំនាញនិយាយថា រូបមន្តថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្គូផ្គងឱ្យកាន់តែដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដែលកំពុងចរាចរពាសពេញពិភពលោក។

  • ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីត្រៀមលក្ខណៈក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    10/04/2024 Duration: 10min

    បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនថារស់នៅក្នុងប្រទេសណានោះទេ។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅចុងសប្តាហ៍នេះ។ សូមស្តាប់បទសម្ភាសន៍ជាមួយតំណាងសហគមន៍ខ្មែរនានានៅក្នុងប្រទេសអូស្រ្តាលី។

page 1 from 25