Sbs Khmer - Sbs

  • Author: Vários
  • Narrator: Vários
  • Publisher: Podcast
  • Duration: 159:13:44
  • More information

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • #117 Borrowing books at the library (Med) - សិក្សាភាសាអង់គ្លេសភាគទី117៖ ការខ្ចីសៀវភៅនៅបណ្ណាល័យ

    05/09/2026 Duration: 14min

    Learn English useful for visiting a library. Practise everyday phrases for returning borrowed items, asking about late fees and due dates, renewing items, reserving titles, and using the library catalogue. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការទៅបណ្ណាល័យ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ការសងវត្ថុដែលបានខ្ចីត្រឡប់មកវិញ សួរអំពីថ្លៃសេវាពេលសងយឺត និងដល់កាលបរិច្ឆេទកំណត់ ការបន្តពេលខ្ចី ការកក់សៀវភៅទុកមុន និងការប្រើប្រាស់ឯកសារបណ្ណាល័យ។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.

  • ម្ចាស់ពានរង្វាន់នំផាយឆ្ងាញ់បំផុត​នៅ​ប្រទេស​អូស្រ្តាលីប្រចាំឆ្នាំ២០២៦

    03/09/2026 Duration: 12min

    មិនមែនជាលើកដំបូងៗ តែជាច្រើនលើកច្រើនសារមកហើយដែល The Country Cob Bakery បានឈ្នះពានរង្វាន់នំផាយឆ្ងាញ់បំផុតរបស់អូស្រ្តាលី -Australia Best Pie Award។ តើកត្តាអ្វីខ្លះដែលនាំឲ្យហាងដុតនំរបស់ខ្មែរអូស្រ្តាលីមួយនេះទទួលបានជ័យជម្នះម្តងហើយម្តងទៀត? សូមស្តាប់បទសម្ភាសន៍ជាមួយសហស្ថាបនិក លោក ឃុន ចាន់រតនា។

  • លោក រ៉ុង ឈុន ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីសិទ្ធិធ្វើនយោបាយឡើងវិញ

    03/09/2026 Duration: 05min

    លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន ហើយសព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទៅដាក់ញត្តិ នៅខុទ្ទកាល័យព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះមហាក្សត្រ ដើម្បីឱ្យលោក មានសិទ្ធិធ្វើនយោបាយឡើងវិញ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦

    03/09/2026 Duration: 04min

    ** រដ្ឋាភិបាលសហព័ន្ធការពារការផ្លាស់ប្តូរពន្ធថ្មីៗរបស់ខ្លួន បន្ទាប់ពីការព្យាករណ៍ធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះសម្បែងនៅទូទាំងប្រទេសអូស្រ្តាលី។ ** គណបក្សសម្ព័ន្ធប្រកាសពីផែនការកាត់បន្ថយពន្ធលើថ្នាំជក់ចំនួន ៨០ ភាគរយ។ ** អូស្ត្រាលីនឹងដាក់ពង្រាយប្រតិបត្តិករជំនាញខាងដ្រូនទៅកាន់ប្រទេសនេប៉ាល់។

  • ប៉ូលិសចរាចរណ៍ចាប់ផ្តើមផាកពិន័យឡើងវិញនៅកម្ពុជា ពិសេសនៅភ្នំពេញ

    02/09/2026 Duration: 04min

    ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ប៉ូលិសចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដោយផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ នៅតំបន់ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅ ចំនួន ៤ផ្សេងទៀត រួមាន នៅខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦

    02/09/2026 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលី ឆ្មក់ចូលឆែកឆេរផ្ទះអតីតប្រធានសហជីព CFMEU ពាក់ព័ន្ធអំពើពុករលួយនៅក្នុងឧស្សាហកម្មសំណង់របស់រដ្ឋវិចថូរៀ។ ** ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Bathla Group កំពុងបង្កើនការព្រួយបារម្ភថ្មីៗ អំពីកង្វះខាតលំនៅដ្ឋាននៅទីក្រុងស៊ីដនី។ **ជនជាតិអូស្ត្រាលី ៥ នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់-ទីបេ។

  • កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាម

    02/09/2026 Duration: 06min

    កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសនៅយប់ថ្ងៃទី១ ខែកញ្ញា ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន នៅក្នុងសង្គ្រាម កាលពីខែធ្នូ ឆ្នាំ២០២៥។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦

    01/09/2026 Duration: 05min

    **ជំនួយបន្ថែមសម្រាប់ប្រទេសនេប៉ាល់ពីប្រទេសអូស្ត្រាលី ខណៈប្រជាជនអូស្រ្តាលីយ៉ាងហោចណាស់ម្នាក់ស្លាប់។ ** វេទិកាកោះប៉ាស៊ីហ្វិក៖ អូស្ត្រាលីនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ តែគោរពប្រទេសដទៃដែលមានជំហរខុសគ្នា។ ** តម្លៃផ្ទះសម្បែងនៅប្រទេសអូស្រ្តាលីបន្តធ្លាក់ចុះ៥ខែជាប់ៗគ្នា។

  • How can my child learn about Indigenous Australia? - តើកូនរបស់ខ្ញុំអាចរៀនអំពីជនជាតិដើមអូស្ត្រាលីបានដោយរបៀបណា?

    01/09/2026 Duration: 09min

    Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you’re new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ការគាំទ្រដល់ការផ្សារភ្ជាប់កូនរបស់អ្នក ជាមួយនឹងវប្បធម៌ដែលនៅរស់រានដ៏ចំណាស់បំផុតរបស់ពិភពលោកនេះ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយ ដែលអ្នកអាចផ្តល់ជូនពួកគេ ខណៈពេលកំពុងចិញ្ចឹមបីបាច់ពួកគេនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែប្រសិនបើអ្នកទើបតែមកដល់ប្រទេសនេះថ្មោងថ្មី អ្នកប្រហែលជាមិនប្រាកដថាត្រូវចាប់ផ្តើមពីទីណានោះទេ។ នៅក្នុងរបាយការណ៍វគ្គនេះ អ្នកនឹងរៀនអំពីធនធានអប់រំដែលសមស្របតាមវ័យ សកម្មភាពសហគមន៍ និងបទពិសោធន៍ប្រចាំថ្ងៃ ដែលអាចជួយអ្នក និងកូនរបស់អ្នក ឱ្យរៀនបន្ថែមអំពីប្រជាជន វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមដំបូងអូស្ត្រាលី។

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦

    29/08/2026 Duration: 04min

    ** អង្គការសហប្រជាជាតិកំពុងព្រមានប្រឆាំងនឹងការកើនឡើងកំដៅបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ** ការស្រាវជ្រាវថ្មី៖ ការស្លាប់ទាក់ទងនឹងគ្រឿងញៀន គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអូស្ត្រាលី។ ** ដែនដីភាគខាងជើងអនុម័តសេចក្តីព្រាងច្បាប់ធ្វើឱ្យការស្លាប់ដោយជំនួយស្ម័គ្រចិត្ត ស្របច្បាប់។

  • មន្ដ្រីចំណុះក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ បើបង្កគ្រោះថ្នាក់ចរាចរណ៍ពេលស្រវឹង

    28/08/2026 Duration: 03min

    រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសថា នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ នៅក្នុងសង្គមកម្ពុជា។ ក្រៅពីនេះ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួន ដែលបានបង្កឡើង ក្នុងពេលស្រវឹងស្រានោះផងដែរ។

  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦

    28/08/2026 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបញ្ជូនថវិកា ៥លានដុល្លារ និងក្រុមជំនាញទៅកាន់ប្រទេសនេប៉ាល់ ខណៈដែលជនជាតិអូស្ត្រាលីដែលបាត់ខ្លួនកើនឡើងដល់ ៣៩ នាក់។ ** លោកនាយករដ្ឋមន្ត្រីអះអាងថា ការទទួលយកជនភៀសខ្លួនប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីនឹងមិនកាត់បន្ថយទេ។ ** គណបក្ស One Nation បង្ហាញមុខបេក្ខភាពដែលនឹងដណ្តើមអាសនៈពីគណបក្សលេប័រនៅក្នុងតំបន់ Hunter Valley។

  • នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងក្នុងវេទិកាអន្តរសភាថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ

    28/08/2026 Duration: 06min

    ទោះកម្ពុជា និងថៃ បានឈានដល់បទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ក្តី ប៉ុន្តែស្ថានភាព នៅតាមព្រំដែនរវាងប្រទេសទាំងពីរ នៅតែមានភាពផុយស្រួយ ខណៈកម្លាំងយោធារាប់ពាន់នាក់ នៅតែប្រឈមមុខគ្នា ហើយវិធានការបន្ថយភាពតានតឹង មិនទាន់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦

    27/08/2026 Duration: 04min

    ** ប្រជាជនអូស្ត្រាលីរាប់សិបនាក់ បាត់ខ្លួននៅក្នុងទឹកជំនន់នៅប្រទេសនេប៉ាល់។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះមកត្រឹម 3.5%។ ** ក្រុមហ៊ុនMeta យល់ព្រមចំណាយប្រាក់ដោះស្រាយសំណុំរឿងនៅសហរដ្ឋអាម៉េរិក ជុំវិញការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងចំណោមកុមារ និងក្មេងជំទង់។

  • កុំចេះតែចុចលើតំណភ្ជាប់ផ្តេសផ្តាស៖ អ៊ីមែលតែមួយសោះ អាចបំផ្លាញអាជីវកម្មមួយបានតាមរបៀបណា?

    27/08/2026 Duration: 07min

    ប្រជាជនអូស្ត្រាលីកំពុងខាតបង់ប្រាក់រាប់រយលានដុល្លារទៅឱ្យក្រុមជនបោកប្រាស់ ដោយពួកគេកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ដើម្បីបោកប្រាស់ជនរងគ្រោះរបស់ពួកគេ។ នៅក្នុងសប្តាហ៍យល់ដឹងអំពីការបោកប្រាស់ "Scams Awareness Week" ក្រុមអ្នកជំនាញនៅក្នុងវិស័យនេះ កំពុងចែករំលែកវិធានការបង្ការ ដែលគ្រប់គ្នាអាចអនុវត្តបានដើម្បីការពារខ្លួន។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦

    26/08/2026 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ច្បាប់ថាមពលមជ្ឈមណ្ឌលទិន្នន័យ AI ប្រឈមមុខនឹងការប្រឆាំងមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាតិនៅថ្ងៃនេះ។ ** រដ្ឋាភិបាលសហព័ន្ធត្រូវបានបង្ខំឱ្យការពារគោលនយោបាយរបស់ខ្លួនចំពោះការបង្វិលសងប្រាក់លើសុខភាព។ ** ស្ថាប័នសាកលវិទ្យាល័យកំពូលរបស់អូស្ត្រាលីថា ការកាត់បន្ថយចំនួននិស្សិតអន្តរជាតិ និងបទប្បញ្ញត្តិហួសហេតុ កំពុងគំរាមកំហែងដល់វិស័យនេះ។

  • នាយករដ្ឋមន្រ្តីកម្ពុជាថា មិនមាន​ផែនការ​កាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ

    26/08/2026 Duration: 04min

    នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គ្មានផែនការកាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ។ លោក ហ៊ុន ម៉ាណែត បានប្រកាសដូច្នេះ ដោយសារតែប្រធានបទនៃការកាត់បន្ថយ ឬបង្រួមក្រសួង នៅតែត្រូវបានអ្នកវិភាគមួយចំនួន បន្តលើកមកជជែកវែកញែក និងចង់ឱ្យរដ្ឋាភិបាល មានក្បាលតូច ជាងមុន។

  • កូនខ្មែរ​ពីររូប​ដែល​ឈ្នះ​ពាន​រង្វាន់ Victorian Global Learning Awards

    25/08/2026 Duration: 14min

    បងប្អូនបង្កើតពីរនាក់ គឺកញ្ញា តែ ម៉ីលី និងប្អូនប្រុស តែ គុយស៊ីង គឺជាសិក្សានុសិស្សខ្មែរ ដែលជាម្ចាស់ពានរង្វាន់ Global Citizenship Awards ប្រចាំឆ្នាំ២០២៦ នៃកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់រដ្ឋវិចថូរៀ- Victorian Global Learning Awards ដែលប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧត្តមភាពរបស់សិស្សអន្តរជាតិ ក៏ដូចជាសាលារៀន និងគ្រួសារដែលផ្តល់ការស្នាក់នៅសម្រាប់កូនសិស្ស សម្រាប់ការចូលរួមដ៏លេចធ្លោជាសកល។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦

    25/08/2026 Duration: 04min

    ** ការវិភាគថ្មីឃើញថា យុវជនវ័យក្មេងមានហានិភ័យកាន់តែខ្ពស់ក្នុងការក្លាយជាមនុស្សជំនាន់ដំបូងនៃជីវភាពកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអូស្ត្រាលីសម័យទំនើប។ ** រដ្ឋញូសៅវែលបង្ហាញកំណែទម្រង់ល្បែងស៊ីសងដ៏សំខាន់មួយ បន្ទាប់ពីការស៊ើបអង្កេតថ្នាក់ជាតិ។ ** ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីចាប់ផ្តើមអនុវត្ត បន្ទាប់ពីថនិកសត្វសមុទ្រពីរក្បាលដំបូងបានឆ្លងជំងឺនេះ។

  • When can my teenager start work in Australia? - តើពេលណាទើបកូនៗវ័យជំទង់របស់ខ្ញុំ អាចចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលីបាន?

    25/08/2026 Duration: 12min

    Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - ក្មេងជំទង់នៅក្នុងប្រទេសអូស្ត្រាលី អាចធ្វើការងារដែលទទួលបានប្រាក់ឈ្នួល ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន ហើយក៏មានសិទ្ធិការងារជាទូទៅ ការពារបុគ្គលិកកម្មករវ័យក្មេងផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹងក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល របស់បុគ្គលិកកម្មករដែលមានអាយុក្រោម ១៨ឆ្នាំ។

page 1 from 60