Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • Why do men's mental health and wellbeing matter? - ហេតុអ្វីបានជាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុរស មានសារៈសំខាន់?

    14/11/2023 Duration: 11min

    Many men are taught to remain strong in the face of adversity. However, when pursuing their dreams of resettlement in Australia, things can take an emotional toll, leading to strained family relationships and shattered aspirations.  - បុរសជាច្រើនត្រូវបានបង្រៀនឲ្យរក្សាភាពរឹងមាំនៅពេលប្រឈមមុខនឹងទុក្ខលំបាក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបន្តក្តីសុបិនរបស់ពួកគេក្នុងការតាំងលំនៅថ្មីនៅប្រទេសអូស្ត្រាលី អ្វីៗអាចប៉ះពាល់ដល់អារម្មណ៍ ដែលនាំឱ្យទំនាក់ទំនងគ្រួសារកាន់តែតានតឹង និងបំផ្លាញក្តីប្រាថ្នា។ ដូច្នេះហេតុអ្វីបានជាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុរសមានសារៈសំខាន់?

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

    13/11/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីដោះលែងមនុស្សចំនួន ៨០នាក់ ពីការឃុំខ្លួនជនអន្តោប្រវេសន៍ដោយគ្មានកំណត់... ** មន្ទីរពេទ្យធំៗចំនួនពីរនៅភាគខាងជើងហ្គាហ្សាបានបិទទ្វារមិនទទួលអ្នកជំងឺថ្មី...** នាយករដ្ឋមន្រ្តីអូស្រ្តាលីអញ្ជើញមេដឹកនាំចិនមកទស្សនកិច្ចប្រទេសខ្លួន។

  • #49 How to say you don’t understand (Med) - សិក្សាភាសាអង់គ្លេសភាគទី49៖ របៀបក្នុងនិយាយថា អ្នកមិនយល់ទេ

    13/11/2023 Duration: 15min

    Learn how to say you don’t understand. Plus hear a comedian’s funny story about misunderstanding an Australian idiom. - រៀនពីរបៀបនិយាយថាអ្នកមិនយល់ទេ។ ថែមទាំង ស្តាប់រឿងកំប្លែងរបស់តារាកំប្លែងម្នាក់អំពីការយល់ច្រឡំវោហារស័ព្ទអូស្ត្រាលី។

  • លោក អេភូថង នាំកូនប្រុស និងកូនសិស្សប្រដាល់ វិលត្រឡប់ពីប្រទេសអូស្ត្រាលីទៅកម្ពុជាវិញជាមួយនឹងជោគជ័យដ៏សម្បើម

    10/11/2023 Duration: 09min

    កូនប្រុស ២នាក់របស់ស្តេចប្រដាល់កម្ពុជា លោក អេភូថង រួមទាំងអ្នកប្រដាល់កម្ពុជាច្រើននាក់ទៀត បានទៅប្រកួតប្រដាល់នៅប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

    10/11/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា ខណៈលោក Anthony Albanese និយាយជាមួយប្រមុខអាជ្ញាធរប៉ាឡេស្ទីន។ ** ក្រុមហ៊ុនOptus ផ្តល់សំណងដល់អ្នកប្រើប្រាស់នូវដាតា(ទិន្នន័យ)ទំហំ 200 ជីហ្គាបៃ ដោយឥតគិតថ្លៃ។ ** សហជីពចង់ឱ្យរាល់ការកែទម្រង់ច្បាប់ការងារយុត្តិធម៌ត្រូវបានអនុម័តភ្លាមៗ។

  • អូស្រ្តាលី​សហការជាមួយ​ដៃគូ​អភិវឌ្ឍ ជួយកម្ពុជា​កាត់បន្ថយ​ការ​បំពុលឧស្ម័ន

    09/11/2023 Duration: 03min

    ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានសម្តែងនូវការរីករាយជាខ្លាំង ដែលអូស្ត្រាលី ជាអ្នកឧបត្ថម្ភដ៏ធំមួយ នៅក្នុងព្រឹត្តិការណ៍ «សប្តាហ៍ថាមពលស្អាត» នៅកម្ពុជា នាឆ្នាំ២០២៣នេះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣

    09/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលីជំរុញឱ្យមានសាមគ្គីភាពនៅវេទិកាកោះប៉ាស៊ីហ្វិក បន្ទាប់ពីគណៈប្រតិភូ Nauru ដើរចេញ។ ** របាយការណ៍ថ្មីបង្ហាញថា មួយភាគបីនៃក្រុមហ៊ុនសាជីវកម្មធំៗ មិនបានបង់ពន្ធនៅអូស្រ្តាលី។ ** មានការជំរុញឱ្យអតិថិជនOptus ប្តឹងទាមទារជំងឺចិត្ត។

  • តើយើងអាចប្រាប់បានថា កុមារម្នាក់មានបញ្ហាសុខភាពផ្លូវចិត្តដោយរបៀបណា?

    09/11/2023 Duration: 09min

    អង្គការសប្បុរសធម៌សុខភាពផ្លូវចិត្តរបស់កុមារមួយ បានប្រកូកប្រកាសអំពីកង្វះខាតការគាំទ្រដល់កុមារអាយុក្រោម 14 ឆ្នាំដែលជួបបញ្ហាសុខភាពផ្លូវចិត្ត។ KidsXpress បានរកឃើញថា ឪពុកម្តាយម្នាក់ក្នុងចំណោម 3 នាក់ នៅក្នុងប្រទេសអូស្ត្រាលី ប្រហែលជាមិនអាចសម្គាល់រោគសញ្ញានៃជំងឺផ្លូវចិត្តដែលកើតមានចំពោះកូនៗរបស់ពួកគេបាននោះទេ ដែលនោះអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងក្នុងពេលពេញវ័យ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

    08/11/2023 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតថា ការដាច់បណ្តាញសេវារបស់ Optus ទូទាំងប្រទេស បង្ហាញពីភាពផុយស្រួយនៃបណ្តាញទូរគមនាគមន៍របស់អូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធការពារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងអតិផរណា បន្ទាប់ពីធនាគារកណ្តាលសម្រេចដំឡើងអត្រាការប្រាក់0,25%។ ** សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា កំណត់គោលដៅលើក្បួនរថយន្តមនុស្សធម៌នៅហ្គាហ្សា។

  • ដំណើរ​ការ​ប្រឡង​បាក់ឌុប​រយៈពេល​២ថ្ងៃ​នៅ​កម្ពុជា​បាន​បិទបញ្ចប់​ហើយ

    08/11/2023 Duration: 04min

    ដំណើរការប្រឡងបាក់ឌុប នៅកម្ពុជា រយៈពេល ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុបជាង ១៣ម៉ឺននាក់។ រយៈពេល ២ថ្ងៃនេះ ក៏មានបេក្ខជន មានបញ្ហាសុខភាព ៨៥ករណីផងដែរនិងមិនអាចបន្តការប្រឡង បានចំនួន ៥ករណី។

  • នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យរៀបចំផ្លូវដែកដែលអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង

    08/11/2023 Duration: 04min

    ក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ រៀបចំស្ថាបនាផ្លូវរថភ្លើងនៅកម្ពុជា ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វិធានការថ្មីនេះ ដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលដល់ការដឹកជញ្ជូន។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣

    03/11/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងកសិកម្មនិយាយថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន នឹងមិននាំមកនូវការទម្លាក់ពន្ធថ្មីសម្រាប់ផលិតផលអូស្ត្រាលីឡើយ។ ** កងកម្លាំងការពារជាតិអ៊ីស្រាអែល បញ្ចេញវីដេអូបង្ហាញពីការឡោមព័ទ្ធទីក្រុងសំខាន់នៃហ្គាហ្សា។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានច្រានចោលកញ្ចប់ប្រាក់ជំនួយបន្ថែមសម្រាប់ប្រជាជន ទប់ទល់នឹងសម្ពាធលើថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ។

  • កម្ពុជាប្រកាស​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស

    03/11/2023 Duration: 05min

    នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលរបស់លោក នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី២ ក្នុងចំណោមគោលនយោបាយជាអាទិភាពទាំង ៦ចំណុច ដែលបានដាក់ចេញឲ្យអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣នេះ។ នោះគឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលគ្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១លាន ៥សែននាក់។

  • ថ្លៃជួលផ្ទះនៅទូទាំងប្រទេសអូស្រ្តាលីនៅតែបន្តឡើងថ្លៃ ខណៈដែលផ្ទះជួលមានកាន់តែតិច

    02/11/2023 Duration: 06min

    អ្នកជួលផ្ទះសម្បែងរស់នៅទូទាំងប្រទេសអូស្រ្តាលី កំពុងត្រូវបានព្រមានពីការលំបាកកាន់តែខ្លាំងឡើងៗ ដោយសារការផ្គត់ផ្គង់ដែលមានកំណត់ ជំរុញឱ្យតម្លៃកើនឡើង។ នោះគឺផ្អែកលើការវិភាគថ្មីដោយ PropTrack នៃការចុះបញ្ជីផ្ទះដាក់ជួលនៅលើគេហទំព័ររបស់ Realestate.com ទាំងមូល។ ឥទ្ធិពលនេះមិនមែនមានតែនៅក្នុងទីក្រុងរាជធានីនោះទេ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣

    02/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី 20 នាក់បានគេចចេញពីតំបន់ហ្គាហ្សាតាមច្រករ៉ាហ្វា។ ** កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញបន្ទាប់ពីភ្លើងឆេះព្រៃ បានចាប់ផ្តើមហើយនៅក្នុងទីប្រជុំជន Western Downs នៃទីក្រុង Tara ។ ** បុគ្គលិកថែទាំមនុស្សចាស់ចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលភ្លាមៗ។

  • កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia

    01/11/2023 Duration: 02min

    យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Australia បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣

    01/11/2023 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗ៖ ** យោធាអ៊ីស្រាអែលអះអាងថា ខ្លួននៅពីក្រោយការវាយប្រហារតាមអាកាសមកលើជំរំជនភៀសខ្លួននៅហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់។ ** អ្នកស្រុកនៅតំបន់ភាគខាងត្បូងនៃរដ្ឋគ្វីនស្លេល ត្រូវបានគេណែនាំឱ្យជម្លៀសចេញភ្លាមៗ ខណៈពេលវិបត្តិភ្លើងឆេះព្រៃកំពុងបន្ត។ ** មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី បន្តបង្កើនអត្រាការប្រាក់ដើម្បីកាត់បន្ថយអតិផរណាឱ្យបានឆាប់រហ័សជាងនេះ។

  • កម្ពុជា រៀបចំប្រឡងបាក់ឌុប នៅសប្តាហ៍ក្រោយ

    01/11/2023 Duration: 03min

    ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅឆ្នាំ២០២៣នេះ នឹងធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួន ១៣៧៤១២នាក់ ( ស្រី ៧៣ ២៧៨នាក់ )។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣

    31/10/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធប្រកាសផ្តល់ជំនួយដល់អ្នកដែលរងគ្រោះដោយភ្លើងឆេះព្រៃនៅរដ្ឋគ្វីនស្លេន។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បន្តអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ ** ធនាគារ Commonwealth ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់លើបន្ទះស្រូបពន្លឺព្រះអាទិត្យ និងអាគុយសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។

  • When should you consider applying for a personal loan? - ការដាក់ពាក្យសុំប្រាក់កម្ចីផ្ទាល់ខ្លួន

    31/10/2023 Duration: 12min

    As more Australians than ever seek ways to manage their living costs, many are turning to personal loans. When shopping for options, it's important to research and carefully consider your circumstances before signing on the dotted line. - ជាមួយនឹងតម្រូវការកើនឡើងក្នុងការគ្រប់គ្រងថ្លៃចំណាយលើការរស់នៅរបស់យើង មនុស្សកាន់តែច្រើនកំពុងងាកទៅរកប្រាក់កម្ចីផ្ទាល់ខ្លួន - ”Personal Loan”។ ទោះជាយ៉ាងណាក៏ដោយ មុននឹងធ្វើកិច្ចព្រមព្រៀងប្រាក់កម្ចីណាមួយ មានកត្តាជាច្រើនដែលត្រូវពិចារណាដោយប្រុងប្រយ័ត្ន។

page 17 from 25