Sbs Khmer - Sbs
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 65:03:45
- More information
Informações:
Synopsis
Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS
Episodes
-
បេសកម្មឆ្នាំ២០២៣របស់អង្គការខេមបូឌាវីសិន (Cambodia Vision) សម្រាប់ប្រជាជនកម្ពុជា
25/08/2023 Duration: 11minនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ អង្គការខេមបូឌាវីសិន (Cambodia Vision) នឹងប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិកាសប្បុរសធម៌ សម្រាប់បេសកម្មឆ្នាំ២០២៣ក្នុងការព្យាបាលភ្នែកឲ្យប្រជាជនកម្ពុជា។ តើខេមបូឌាវីសិននឹងធ្វើដំណើរទៅប្រទេសកម្ពុជានៅពេលណា? តើអ្នកអាចចូលរួមចំណែកយ៉ាងដូចម្តេច? សូមស្តាប់បទសម្ភាសជាមួយលោកលឹម សួរ តំណាងអង្គការនេះនៅរដ្ឋវិចថូរៀដូចតទៅ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣
25/08/2023 Duration: 11minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។
-
គណបក្សប្រជាជនកម្ពុជា ប្តូរតំណាងរាស្ត្រ ៣០រូប ខណៈហ៊្វុនស៊ិនប៉ិច ប្តូរ ១រូប
25/08/2023 Duration: 03minកាលពីល្ងាចថ្ងៃទី២៤ ខែសីហា គ.ជ.ប បានប្រកាសពីការផ្លាស់ប្តូរអ្នកតំណាងរាស្ត្រ ៣០រូប របស់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ១២០រូប។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច ផ្លាស់ប្តូរតំណាងរាស្ត្រ ១រូប ក្នុងចំណោមតំណាងរាស្ត្ររបស់ខ្លួន ៥រូប-អង្គ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាថ្មី នាពេលនេះ។
-
រដ្ឋាភិបាលថ្មីរបស់កម្ពុជា ប្រកាសអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទីមួយ
25/08/2023 Duration: 06minគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងវិធានការគន្លឹះ ៥ចំណុច គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៣
24/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍អន្តរជំនាន់ចេញផ្សាយថ្ងៃនេះ នឹងបង្ហាញអំពី កំណើនសេដ្ឋកិច្ចដែលនឹងមានភាពយឺតយ៉ាវក្នុងរយៈពេល 4 ទស្សវត្សខាងមុខ ** ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមអ្នកដំណើរនៅស្ថិតលើយន្តហោះដែលធ្លាក់នៅទីក្រុងម៉ូស្គូ។ ** ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតយានអវកាសដោយជោគជ័យលើប៉ូលខាងត្បូងលើឋានព្រះច័ន្ទ។
-
ប្រជាជនក្នុងរដ្ឋនិងដែនដីចំនួន៥ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅក្នុងការក្រឿនរំលឹកខ្ពស់នៃភ្លើងឆេះព្រៃឆ្នាំនេះ
24/08/2023 Duration: 06minមានការជំរុញឱ្យប្រជាជនអូស្ត្រាលី ត្រៀមរៀបចំសម្រាប់អ្វីដែលអាចជារដូវកាលភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតមួយ ចាប់តាំងពីភ្លើងឆេះព្រៃដែលបណ្តាលឱ្យមនុស្សស្លាប់Black Summer ឆ្នាំ2019-2020។ តំបន់ធំៗ ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅក្នុងគ្រោះថ្នាក់ច្រើនជាងមុន ដោយសារតែការថយចុះនៃទឹកភ្លៀង សីតុណ្ហភាពក្តៅលើសពីមធ្យម និងការប្រែប្រួលលំនាំអាកាសធាតុ។ ដូចដែលមាននៅក្នុងសេចក្តីរាយការណ៍នេះ អាជ្ញាធរបានចេញសារ ឱ្យប្រជាជនអូស្ត្រាលី រៀបចំត្រៀមខ្លួនពីឥឡូវនេះទៅ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣
23/08/2023 Duration: 12minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
រដ្ឋសភាបោះឆ្នោតជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា
23/08/2023 Duration: 12minកាលពីព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភា នីតិកាលទី៧ បានបើកកិច្ចប្រជុំ បោះឆ្នោតអនុម័តជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រួមមាន ប្រធាន-អនុប្រធានរដ្ឋសភា និងប្រធាន-អនុប្រធានគណៈកម្មការទាំង១០ របស់រដ្ឋសភា ព្រមទាំងផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាលថ្មី។ ទាំងថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី គឺមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ បើទោះបីជាលទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៥រូប គឺមានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូបក៏ដោយ។
-
លោក ហ៊ុន សែន អបអរលោកថាក់ស៊ីន ដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ
23/08/2023 Duration: 04minកាលពីព្រលប់ថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន បានប្រកាសអបអរដល់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលលោកហ៊ុនសែន ហៅថា «បងប្រុស» ក្នុងពេលដែលលោក ថាក់ស៊ីន បានវិលត្រឡប់ ទៅកាន់ប្រទេសថៃវិញហើយ កាលពីព្រឹកថ្ងៃទី២២ ខែសីហា។ លោក ហ៊ុន សែន បានលើកឡើង តាមបណ្តាញសង្គម តេឡេក្រាមផ្លូវការរបស់លោកថា «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗ ដែលគាត់នឹកខ្លាំងជាងគេ។ ជូនពរបងប្រុស មានសុខភាពល្អ»។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ២២ ខែសីហា ឆ្នាំ២០២៣
22/08/2023 Duration: 03minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី កំពុងផ្តោតលើការលុបបំបាត់ព័ត៌មានមិនពិត ស្តីអំពីដំណើរការធ្វើប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា។ ** លោក David Littleproud បានការពារលោកនាយករដ្ឋមន្រ្តី ជុំវិញកម្មសិក្សាដែលបានផ្តល់ឱ្យកូនប្រុសរបស់លោក។ ** អតីតនាយករដ្ឋមន្ត្រីថៃ វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៧ឆ្នាំ។
-
Managing daycare sickness: tips for new migrants and first-time parents - ការគ្រប់គ្រងជំងឺពេលកូនទៅchildcare៖ គន្លឹះសម្រាប់ជនចំណាកស្រុកថ្មី និងឳពុកម្តាយដែលមានកូនដំបូង
22/08/2023 Duration: 09minThe decision to begin childcare at an early stage might appear beneficial for both your child and your career. However, it has the potential to disrupt the lives of many families, particularly those who are new migrants or first-time parents. What steps can recently arrived migrants take to adequately prepare their families for effectively managing this challenge? - ការចាប់ផ្តើមដាក់កូនចូលកុមារដ្ឋាន (childcare) នៅពីក្មេងៗ អាចជាដំណោះស្រាយជាក់ស្តែង សម្រាប់តុល្យភាពរវាងក្តីប្រាថ្នានៅក្នុងមុខអាជីពការងារ និងទំនួលខុសត្រូវក្នុងនាមជាឪពុកម្តាយ។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ អាចនាំមកនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសសម្រាប់ជនចំណាកស្រុកថ្មោងថ្មី និងឪពុកម្តាយដំបូង។ នៅក្នុងរបាយការណ៍ពន្យល់ពីការរស់នៅក្នុងប្រទេសអូស្រ្តាលីថ្ងៃនេះ យើងកំពុងនិយាយអំពីបញ្ហាសុខភាព ដែលអាចកើតមានឡើងនៅពេលប្រើប្រាស់ប្រព័ន្ធ childcare នៅក្នុងប្រទេសអូស្ត្រាលី។
-
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖
21/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ATOទារយកបំណុលមកវិញដោយស្ងៀមស្ងាត់នៅក្នុងការប្រកាសពន្ធឆ្នាំនេះ។ ** រដ្ឋាភិបាលសហព័ន្ធធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ **របាយការណ៍ថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលី នឹងមានអាយុវែងជាងមុន និងមានពេលវេលាកាន់តែយូររស់នៅដោយសុខភាពល្អ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣
18/08/2023 Duration: 12minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។
-
អ្នកទោសជនជាតិចិនដែលជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានរំដោះនៅគ្លីនីកឯកជនមួយ ក្នុងក្រុងសៀមរាប
18/08/2023 Duration: 05minក្រុមខ្មាន់កាំភ្លើង មានគ្នា ៦នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារ បាននាំទៅពិនិត្យព្យាបាលធ្មេញ នៅគ្លីនិកពេទ្យធ្មេញឯកជនមួយ ក្នុងក្រុងសៀមរាប។
-
គ.ជ.ប ចាប់ផ្តើមវគ្គបណ្តុះបណ្តាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
18/08/2023 Duration: 03minវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រីគ.ជ.ប បានធ្វើឡើង នៅទីស្តីការគ.ជ.ប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងធ្វើឡើង នៅតាមឃុំសង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល ១៩ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
-
លោកស្រីLidia Thorpe ពន្យល់ពីគោលជំហររបស់លោកស្រីចំពោះសំឡេងជនជាតិដើមទៅកាន់សភា
17/08/2023 Duration: 07minលោកស្រី Lidia Thorpe បានប្រាប់ក្លឹបសារព័ត៌មានជាតិ អំពីហេតុផលសម្រាប់ការប្រឆាំងរបស់លោកស្រីចំពោះសំឡេងជនជាតិដើមភាគតិចទៅកាន់សភាដែលបានស្នើឡើង ។ ដូចដែលមាននៅក្នុងរបាយការណ៍នេះ សមាជិកព្រឹទ្ធសភាឯករាជ្យជនជាតិដើមភាគតិចរូបនេះនិយាយថា របៀបគិត និងសកម្មភាពថ្មីទាំងស្រុងត្រូវតែដាក់ជំនួសវិញ ដើម្បីឲ្យការផ្សះផ្សាជាតិសម្រេចទៅបាន។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៧ ខែសីហា ឆ្នាំ២០២៣
17/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** Matildas ត្រៀមជួបជាមួយស៊ុយអ៊ែត បន្ទាប់ពីចាញ់អង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ** អត្រាអ្នកអត់ការងារធ្វើរបស់អូស្ត្រាលីកើនឡើងដល់ 3.7 ភាគរយ។ ** គម្រោងថ្នាក់ជាតិដើម្បីជួយដល់ក្រុមគ្រួសារ 40,000 គ្រួសារទិញផ្ទះ នឹងចាប់ផ្តើមនៅឆ្នាំ 2024 ។ ** អ្នកវិទ្យាសាស្ត្របានផ្តល់អនុសាសន៍ឱ្យត្រឡប់ទៅរកការពាក់ម៉ាស់វិញ ខណៈដែលវ៉ារ្យ៉ង់ថ្មីដែលផ្លាស់ប្តូរយ៉ាងខ្លាំងនៃវីរុសឆ្លងកូរ៉ូណាបានលេចឡើង។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣
16/08/2023 Duration: 12minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
Decoding Australia's inheritance laws: your rights and obligations explained - ការបើកកកាយពីច្បាប់កេរមរតករបស់ប្រទេសអូស្រ្តាលី៖ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នក
16/08/2023 Duration: 11minUnlike some other countries, Australians do not pay an inheritance tax on the assets they inherit. Even so, strict inheritance laws are in place, and with more than 50 per cent of Australians dying without a Will, the courts often intervene. - ខុសពីប្រទេសមួយចំនួនទៀត ប្រជាជនអូស្ត្រាលីមិនបង់ពន្ធលើទ្រព្យសម្បត្តិដែលពួកគេទទួលបានជាកេរមរតកនោះទេ។ ទោះជាយ៉ាងនេះក្តី ច្បាប់កេរមរតកដ៏តឹងរឹងនៅតែមាន ហើយក៏មានជនជាតិអូស្ត្រាលីជាង 50% ដែលបានស្លាប់ទៅដោយគ្មានបណ្តាំមរតក និងត្រូវការអន្តរាគមន៍ពីតុលាការ។
-
អ្នកកាសែតជើងចាស់ លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី
16/08/2023 Duration: 04minក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកកាសែត ដែលតាមយកព័ត៌មានពីសកម្មភាពការងាររបស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ប៉ែន បូណា ដែលជាអ្នកកាសែតជើងចាស់ និងមានវត្តមានក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយដល់អ្នកកាសែតជាង ១០០នាក់ នឹងក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ។