Sbs Khmer - Sbs
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 64:55:37
- More information
Informações:
Synopsis
Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS
Episodes
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១០ ខែសីហា ឆ្នាំ២០២៣
10/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ម៉ាឡេស៊ីបានក្លាយជាប្រទេសទីពីរដែលផ្អាកការនាំចេញបសុសត្វរស់ ពីប្រទេសអូស្ត្រាលី។ ** គម្រោងសាងសង់រោងចក្រសម្រាប់ចាក់កាកសំណល់នុយក្លេអ៊ែរ នៅរដ្ឋអូស្រ្តាលីខាងត្បូង ត្រូវបានលុបចោល ។ ** ភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ 6 នាក់ ។
-
ក្រុមអ្នកតស៊ូមតិនិយាយថា ការរុះរើផ្ទះសម្បែងនៅតំបន់ប្រាសាទអង្គរវត្តជាការបណ្ដេញចេញដោយបង្ខំ
10/08/2023 Duration: 08minនៅប្រទេសកម្ពុជា គម្រោងដ៏ធំមួយកំពុងដំណើរការ ដើម្បីដកប្រជាពលរដ្ឋប្រមាណមួយម៉ឺនគ្រួសារចេញពីប្រាសាទអង្គរវត្ត និងជុំវិញឧទ្យានបុរាណវិទ្យា។ អង្គការសិទ្ធិមនុស្សនិយាយថា ទាំងនេះគឺជាការបណ្តេញចេញដោយបង្ខំ ដោយអ្នកស្រុកមិនមានជម្រើស និងទទួលបាននូវជំនួយគាំទ្រតិចតួចបំផុត ក្នុងការតាំងទីលំនៅថ្មីនៅកន្លែងផ្សេង។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣
09/08/2023 Duration: 11minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
ក្រុមគ្រូពេទ្យមនុស្សធម៌អូស្រ្តាលីផ្តល់ការព្យាបាលភ្នែកឡើងបាយដោយឥតគិតថ្លៃនៅកម្ពុជា
09/08/2023 Duration: 02minលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation) ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មកពីខេត្តកំពង់ធំ ប្រមាណ ២៨០នាក់។ ការពិនិត្យ និងព្យាបាលភ្នែកនេះ បានធ្វើឡើង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៣។
-
ទស្សនៈជុំវិញការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា
09/08/2023 Duration: 06minកាលពីថ្ងៃទី៧ ខែសីហា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា នៅអាណត្តិទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ៨ ខែសីហា ឆ្នាំ២០២៣
08/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីថា អាចមានការចាប់ខ្លួនបន្ថែមទៀត ទាក់ទងនឹងបណ្តាញ រំលោភបំពានលើកុមារតាមអ៊ីនធឺណិត ** គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីមួយ កំណត់យកការប្រែប្រួលអាកាសធាតុជាបញ្ហាស្នូល។ ** ក្រុម Matildas ឈានចូលដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីពិភពលោក ដោយទំនុកចិត្តខ្ពស់។
-
Mastering English proficiency: steps to boost your language skills - ភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស៖ ជំហានដើម្បីបង្កើនជំនាញភាសារបស់អ្នក
08/08/2023 Duration: 11minLearning English can serve as both a requirement for your student visa and a pathway to future academic pursuits. It also has the potential to enhance your career prospects or become a personal goal. With so many study options and informal learning opportunities, there should be few obstacles to improving your English skills. - ការរៀនភាសាអង់គ្លេសអាចថាជាតម្រូវការសម្រាប់ទិដ្ឋាការសិស្សនិស្សិតរបស់អ្នក និងជាផ្លូវឆ្ពោះទៅរកការបន្តការសិក្សានាពេលអនាគត។ វាក៏មានសក្ដានុពលក្នុងការលើកកម្ពស់ការរំពឹងទុកក្នុងមុខអាជីពរបស់អ្នក ឬក្លាយជាគោលដៅផ្ទាល់ខ្លួនផងដែរ។ ជាមួយនឹងជម្រើសសិក្សាជាច្រើន និងឱកាសសិក្សាក្រៅផ្លូវការដែលអាចរកបាន ការយកឈ្នះលើឧបសគ្គ និងការកែលម្អជំនាញភាសាអង់គ្លេសរបស់អ្នក គួរតែអាចសម្រេចបាន។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៧ ខែសីហា ឆ្នាំ២០២៣
07/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រិត្យតែងតាំងលោក ហ៊ុន ម៉ាណែតធ្វើជានាយករដ្ឋមន្រ្តី។ ** អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ ជុំវិញការចោទប្រកាន់អំពើពុករលួយ។ ** រដ្ឋាភិបាលនឹងណែនាំបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងច្បាប់ពន្ធ ក្នុងគោលបំណងបង្ការកុំឱ្យមានរឿងអាស្រូវ ដូចជាការលេចធ្លាយរបស់PWC។
-
តើអ្នកត្រូវធ្វើការងារបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពដែរឬទេ?
07/08/2023 Duration: 07minទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ប្រជាជនអូស្ត្រាលីកាន់តែច្រើនឡើងៗ ត្រូវធ្វើការច្រើនកន្លែង ចំពេលមានវិបត្តិថ្លៃចំណាយក្នុងការរស់នៅ។ ការិយាល័យស្ថិតិអូស្ត្រាលីប៉ាន់ប្រមាណថា ជនជាតិអូស្ត្រាលី 947,300 នាក់ បានធ្វើការច្រើនកន្លែងនៅក្នុងខែមីនា ដែលជាកំណត់ត្រាថ្មីមួយ។ អ្នកជំនាញនិយាយថា ថ្លៃទំនិញឡើងថ្លៃ និងប្រាក់ឈ្នួលដែលនៅទ្រឹង កំពុងជំរុញមនុស្សឱ្យធ្វើការងារច្រើន ដើម្បីផ្គត់ផ្គង់សម្ភារៈចាំបាច់។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣
04/08/2023 Duration: 11minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។
-
អូស្ត្រាលីនឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យកម្ពុជាវិញ
04/08/2023 Duration: 03minរូបចម្លាក់បុរាណ ៣អង្គ ដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ប្រគល់ឱ្យកម្ពុជាវិញ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ២ឆ្នាំ លើប្រភពដើម។ ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុក សម្រាប់ការតាំងបង្ហាញ នៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។
-
លោកហ៊ុនសែន ប្រកាសជាថ្មីថា កូនប្រុសរបស់លោកនឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា នៅសប្តាហ៍ក្រោយ
04/08/2023 Duration: 03minកាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែសីហា។ ចំណែកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រូបលោក និងមន្ត្រីមានឥទ្ធិពលចាស់ៗដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនលូកលាន់ ក្នុងការធ្វើការសេចក្តីសម្រេចចិត្តណាមួយរបស់រាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនោះឡើយ។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ឆ្នាំ២០២៣
03/08/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បំណែកសាកសពត្រូវបានគេរកឃើញនៅក្នុងប្រតិបត្តការរុករក ទាហានបួននាក់ដែលបាត់ខ្លួន។ ** អូស្ត្រាលីបានយល់ព្រមប្រគល់រូបចម្លាក់សំរិទ្ធបុរាណចំនួនបី ទៅឱ្យប្រទេសកម្ពុជាវិញ។ ** សំណើផ្តល់មូលនិធិថែទាំមនុស្សចាស់ថ្មី សម្លឹងមើលលើប្រាក់ស៊ុបភើរជាដំណោះស្រាយ។
-
តើលោកអ្នកចាប់អារម្មណ៍ចង់ធ្វើការងារខាងវិស័យសាកវប្បកម្មដែរឬទេ?
02/08/2023 Duration: 14minកម្មវិធី Grow Your Future ដែលផ្តួចផ្តើមឡើងដោយអង្គការNursery & Garden Industry Victoria (NGIV) សហការណ៍ជាមួយ Jobs Victoria ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការងារខាងផ្នែកដំណាំដាំដុះ ដល់ប្រជាជនពហុវប្បធម៌ដែលរស់នៅក្នុងរដ្ឋវិចថូរៀ។ សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរជាមួយនឹងអ្នកដឹកនាំគម្រោង កញ្ញា ហ៊ន រចនាដូចតទៅ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣
02/08/2023 Duration: 12minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
កម្ពុជាអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះក្នុងអត្រាថ្មី
02/08/2023 Duration: 02minនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូង ក្នុងការអនុវត្តអត្រាថ្មី នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
-
គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា
02/08/2023 Duration: 04minដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១ ខែសីហា គ.ជ.ប បានប្រកាសផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ពេលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយបន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១ ខែសីហា ឆ្នាំ២០២៣
01/08/2023 Duration: 05minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** R-B-Aសម្រេចរក្សាអត្រាការប្រាក់នៅកម្រិត 4.1 ភាគរយជាលើកទីពីរ។ ** អតីតបុគ្គលិកមើលថែទាំកុមារម្នាក់ ត្រូវបានចោទប្រកាន់ពីបទបំពានលើកុមារចំនួន 1,623 ករណី ចំពោះកុមារ 91នាក់។ ** ចាប់ពីថ្ងៃនេះ បុគ្គលិកអាជីវកម្មខ្នាតតូច នឹងមានសិទ្ធិឈប់សម្រាកដោយសារ អំពើហិង្សាក្នុងគ្រួសារ1០ថ្ងៃ។
-
Voice Referendum: What is it and why is Australia having one? - ប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភាគឺជាអ្វី? ហើយហេតុអ្វីបានជាអូស្រ្តាលីត្រូវធ្វើប្រជាមតិនេះ?
01/08/2023 Duration: 10minAustralians will vote later this year in the Indigenous Voice to Parliament referendum. Here’s what you need to know about the process, including why it’s taking place, and the information that communities can expect to help guide their decisions at the polls. - ប្រជាជនអូស្ត្រាលីនឹងបោះឆ្នោតនៅចុងឆ្នាំនេះនៅក្នុងការធ្វើប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា “Voice to Parliament”។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីដំណើរការ រួមទាំងមូលហេតុដែលវាកើតឡើង និងព័ត៌មានដែលសហគមន៍អាចរំពឹងថានឹងជួយណែនាំការសម្រេចចិត្តរបស់ពួកគេនៅពេលបោះឆ្នោត។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៣១ ខែកក្កដា ឆ្នាំ២០២៣
31/07/2023 Duration: 05minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា ទាហានបួននាក់ដែលធ្លាក់ឧទ្ធម្ភាគចក្រ គ្មានសង្ឃឹមថានៅរស់ទេ។ ** គណបក្ស Liberal នឹងគាំទ្រដល់សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ក្នុងការបង្កើនអត្រាប្រាក់ជំនួយសម្រាប់អ្នកស្វែងរកការងារធ្វើ Jobseeker ។ ** របាយការណ៍ថ្មីមួយនិយាយថា ប្រព័ន្ធដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយ “Parent Visa” "មិនដំណើរការត្រឹមត្រូវនោះទេ" ។