Sbs Khmer - Sbs

រដ្ឋសភាបោះឆ្នោតជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

Informações:

Synopsis

កាលពីព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភា នីតិកាលទី៧ បានបើកកិច្ចប្រជុំ បោះឆ្នោតអនុម័តជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រួមមាន ប្រធាន-អនុប្រធានរដ្ឋសភា និងប្រធាន-អនុប្រធានគណៈកម្មការទាំង១០ របស់រដ្ឋសភា ព្រមទាំងផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាលថ្មី។ ទាំងថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី គឺមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ បើទោះបីជាលទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៥រូប គឺមានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូបក៏ដោយ។