Sbs Khmer - Sbs
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 65:03:45
- More information
Informações:
Synopsis
Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS
Episodes
-
តើលោកអ្នកចាប់អារម្មណ៍ចង់ធ្វើការងារខាងវិស័យសាកវប្បកម្មដែរឬទេ?
02/08/2023 Duration: 14minកម្មវិធី Grow Your Future ដែលផ្តួចផ្តើមឡើងដោយអង្គការNursery & Garden Industry Victoria (NGIV) សហការណ៍ជាមួយ Jobs Victoria ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការងារខាងផ្នែកដំណាំដាំដុះ ដល់ប្រជាជនពហុវប្បធម៌ដែលរស់នៅក្នុងរដ្ឋវិចថូរៀ។ សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរជាមួយនឹងអ្នកដឹកនាំគម្រោង កញ្ញា ហ៊ន រចនាដូចតទៅ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣
02/08/2023 Duration: 12minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
កម្ពុជាអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះក្នុងអត្រាថ្មី
02/08/2023 Duration: 02minនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូង ក្នុងការអនុវត្តអត្រាថ្មី នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
-
គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា
02/08/2023 Duration: 04minដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១ ខែសីហា គ.ជ.ប បានប្រកាសផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ពេលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយបន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១ ខែសីហា ឆ្នាំ២០២៣
01/08/2023 Duration: 05minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** R-B-Aសម្រេចរក្សាអត្រាការប្រាក់នៅកម្រិត 4.1 ភាគរយជាលើកទីពីរ។ ** អតីតបុគ្គលិកមើលថែទាំកុមារម្នាក់ ត្រូវបានចោទប្រកាន់ពីបទបំពានលើកុមារចំនួន 1,623 ករណី ចំពោះកុមារ 91នាក់។ ** ចាប់ពីថ្ងៃនេះ បុគ្គលិកអាជីវកម្មខ្នាតតូច នឹងមានសិទ្ធិឈប់សម្រាកដោយសារ អំពើហិង្សាក្នុងគ្រួសារ1០ថ្ងៃ។
-
Voice Referendum: What is it and why is Australia having one? - ប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភាគឺជាអ្វី? ហើយហេតុអ្វីបានជាអូស្រ្តាលីត្រូវធ្វើប្រជាមតិនេះ?
01/08/2023 Duration: 10minAustralians will vote later this year in the Indigenous Voice to Parliament referendum. Here’s what you need to know about the process, including why it’s taking place, and the information that communities can expect to help guide their decisions at the polls. - ប្រជាជនអូស្ត្រាលីនឹងបោះឆ្នោតនៅចុងឆ្នាំនេះនៅក្នុងការធ្វើប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា “Voice to Parliament”។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីដំណើរការ រួមទាំងមូលហេតុដែលវាកើតឡើង និងព័ត៌មានដែលសហគមន៍អាចរំពឹងថានឹងជួយណែនាំការសម្រេចចិត្តរបស់ពួកគេនៅពេលបោះឆ្នោត។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៣១ ខែកក្កដា ឆ្នាំ២០២៣
31/07/2023 Duration: 05minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា ទាហានបួននាក់ដែលធ្លាក់ឧទ្ធម្ភាគចក្រ គ្មានសង្ឃឹមថានៅរស់ទេ។ ** គណបក្ស Liberal នឹងគាំទ្រដល់សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ក្នុងការបង្កើនអត្រាប្រាក់ជំនួយសម្រាប់អ្នកស្វែងរកការងារធ្វើ Jobseeker ។ ** របាយការណ៍ថ្មីមួយនិយាយថា ប្រព័ន្ធដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយ “Parent Visa” "មិនដំណើរការត្រឹមត្រូវនោះទេ" ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣
28/07/2023 Duration: 09minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះ៖ ** រដ្ឋាភិបាលបក្សលេប័រ នឹងណែនាំឡើងវិញនូវសេចក្តីព្រាងច្បាប់លំនៅដ្ឋានដែលមានតម្លៃ មួយម៉ឺនលានដុល្លារ ទៅកាន់សភានៅសប្តាហ៍ក្រោយ។ ** រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក នឹងជួបជាមួយសមភាគីអូស្ត្រាលីនៅថ្ងៃនេះ។ ** រដ្ឋវិចថូរៀនឹងហាមឃាត់ការភ្ជាប់បណ្តាញហ្គាសនៅក្នុងលំនៅដ្ឋានថ្មីចាប់ពីដើមឆ្នាំក្រោយទៅ។
-
លោក ហ៊ុន សែន៖ ការបោះឆ្នោតនៅកម្ពុជា មិនចំណុះឱ្យប្រទេសណាសរសើរ ឬបន្តុះបន្អាប់ទេ
27/07/2023 Duration: 07minក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ជនរួមជាតិ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដោយអះអាងថា លោក មិនដៀមដាមដល់ប្រទេសណាមួយទេ ដែលតែងតែរិះគន់លើការបោះឆ្នោតនៅកម្ពុជានោះ។ ចាប់តាំងពីការបោះឆ្នោតសកល នៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលប្រទេសនោះ បានរិះគន់លើការបោះឆ្នោតនៅកម្ពុជា ដោយសារតែមិនមានបក្សប្រឆាំង ចូលរួមប្រកួតប្រជែង ប៉ុន្តែប្រទេសនោះ នៅតែត្រូវធ្វើការជាមួយលោក ដែលដឹកនាំរដ្ឋាភិបាលកម្ពុជាដដែល។
-
#42 Let’s talk about thrifting & fashion (Adv) - សិក្សាភាសាអង់គ្លេសភាគទី42៖ ចូរនិយាយពីការសន្សំសំចៃ & ការច្នៃម៉ូដ
27/07/2023 Duration: 15minLearn how to talk about thrifting and sustainable fashion. Plus find out how you can upcycle your old clothes and items for free. - រៀនពីរបៀបនិយាយស្តីអំពីការសន្សំសំចៃ និងម៉ូដដែលមិនចេះសាបរលាប។ បន្ថែមពីលើនេះទៀត ស្វែងយល់ពីរបៀបដែលអ្នកអាចកែច្នៃសម្លៀកបំពាក់ និងរបស់របរចាស់ៗរបស់អ្នកបានដោយឥតគិតថ្លៃ។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០២៣
27/07/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្ទេរតំណែងទៅឱ្យកូនប្រុស។ ** អាមេរិកនិយាយថា ប្រទេសនូវែលសេឡង់អាចនឹងមានឱកាសចូលរួមក្នុង កិច្ចព្រមព្រៀងAUKUS។ ** ប៉ូលិសញូសៅវែលបង្កើតក្រុមការងារថ្មីមួយដើម្បីស៊ើបអង្កេតលើការបាញ់បោះរបស់ក្រុមជនអន្ធពាលពាក់ព័ន្ធនឹងជម្លោះគ្រឿងញៀននៅស៊ីដនី។
-
តើអូស្រ្តាលីនឹងដើរតាមអាម៉េរិក ដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ ខណៈដែលលោក ហ៊ុនសែន ប្រកាសផ្ទេរតំណែងទៅឱ្យកូនប្រុស?
27/07/2023 Duration: 06minខណៈពេលដែលប្រទេសចិនបានអបអរសាទររដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរៀបចំការបោះឆ្នោតនោះ ប្រទេសលោកខាងលិច រួមទាំងប្រទេសអូស្ត្រាលី បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែង និងការយាយីរបស់គណបក្សប្រឆាំង។ ប៉ុន្តែតើអូស្ត្រាលីនឹងធ្វើតាមសហរដ្ឋអាមេរិក ហើយដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ? ស្របពេលនេះដែរ លោក ហ៊ុនសែន ក៏បានប្រកាសផ្ទេរតំណែងទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើជានាយករដ្ឋមន្រ្តីបន្តនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣
26/07/2023 Duration: 11minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។
-
អូស្រ្តាលីប្រកាសផ្តល់ជំនួយដល់កម្ពុជា ៨៣,៦លានដុល្លារអូស្រ្តាលី
26/07/2023 Duration: 02minរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ស្មើជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា។ ជំនួយរបស់អូស្ត្រាលីនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គឺ ២ថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជាតិ នៅប្រទេសកម្ពុជា។
-
អូស្ត្រាលី អង់គ្លេស និងអាមេរិក សម្តែងការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាស នៃការបោះឆ្នោតនៅកម្ពុជា
26/07/2023 Duration: 06minស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងនូវការព្រួយបារម្ភជាខ្លាំង អំពីបរិយាកាសនៃការបោះឆ្នោតជាតិ និងគន្លងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
-
តើគេអាចលេបថ្នាំច្រើនមុខច្របល់គ្នាពេលផ្តាសាយដែរឬទេ?
25/07/2023 Duration: 14minគ្រុនផ្តាសសាយតូចនិងផ្តាសាយធំ ជាជំងឺសាមញ្ញ ប៉ុន្តែវារំខានយើងគ្រប់គ្នា ហើយក៏អាចបណ្តាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរផងដែរ។ មនុស្សមួយចំនួនបានប្រើប្រាស់ថ្នាំពីរបីមុខក្នុងពេលតែមួយដើម្បីព្យាបាលវា។ តើការប្រើប្រាស់ថ្នាំបែបនេះ អាចផ្តល់ផលវិបាកអ្វីខ្លះសម្រាប់សុខភាព? សូមស្តាប់បទសម្ភាសជាមួយលោកឱសថការីលឹម សួរ ម្ចាស់ឱសថស្ថាន Lim's Pharmacy។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ២៥ ខែកក្កដា ឆ្នាំ២០២៣
25/07/2023 Duration: 04minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ 1 មានការអំពាវនាវឱ្យយកពន្ធបន្ថែមលើអាជីវកម្មធំៗ ដើម្បីផ្គត់ផ្គង់ការសាងសង់ផ្ទះរដ្ឋ និងដោះស្រាយ វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្រ្តាលី។ 2 ក្រុមអ្នកតស៊ូមតិថាច្បាប់ពាក់ព័ន្ធនឹងការយល់ព្រមពេលរួមភេទ គួរតែស៊ីគ្នានៅទូទាំងប្រទេសអូស្រ្តាលី។ 3 នាយករដ្ឋមន្ត្រីជប៉ុន ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយគេបង្អស់របស់ប្រទេសកូរ៉េខាងជើង។
-
Make friends in Australia: the importance of cross-cultural friendships - អត្ថប្រយោជន៍នៃមិត្តភាពដែលមានវប្បធម៌ខុសៗគ្នា
25/07/2023 Duration: 09minMaking friends is one of the biggest challenges people can face in a new country. We naturally form support networks with people from similar cultural backgrounds – but imagine taking a leap and expanding your friendship circle. Cross-cultural friendships will improve your outlook and heighten your sense of belonging. - ការបង្កើតមិត្តគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលយើងជួបប្រទះនៅក្នុងប្រទេសថ្មី។ តាមធម្មតា យើងមានទំនោរបង្កើតបណ្តាញគាំទ្រជាមួយមនុស្សមកពីប្រវត្តិវប្បធម៌ស្រដៀងៗគ្នា។ ប៉ុន្តែចូរស្រមៃមើលដល់ការឈានជើងចេញ និងពង្រីករង្វង់សង្គមរបស់អ្នក។ មិត្តភាពឆ្លងជាតិសាសន៍ វប្បធម៌ នឹងធ្វើឲ្យទស្សនវិស័យរបស់អ្នកប្រសើរឡើង និងបង្កើនអារម្មណ៍នៃភាពជាអ្នកស្រុករបស់អ្នក។
-
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ២៤ ខែកក្កដា ឆ្នាំ២០២៣
24/07/2023 Duration: 05minព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គ.ជ.ប ថាការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ ** បុគ្គលិកកម្មករបណ្តែត(Casual) ដែលធ្វើការតាមពេលម៉ោងទៀងទាត់ នឹងអាចផ្លាស់ប្តូរទៅបុគ្គលិកអចិន្ត្រៃយ៍បាន។ ** រដ្ឋវិចថូរៀគ្រោងកំណត់ការដំឡើងប្រាក់ឈ្នួលផ្ទះឱ្យឡើងបានតែម្តងប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំ។
-
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣
21/07/2023 Duration: 16minស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។