Sbs Khmer - Sbs

លោក ហ៊ុន សែន៖ ការ​បោះឆ្នោត​នៅ​កម្ពុជា មិនចំណុះឱ្យ​ប្រទេស​ណាសរសើរ ឬបន្តុះបន្អាប់​ទេ

Informações:

Synopsis

ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ជនរួមជាតិ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដោយអះអាងថា លោក មិនដៀមដាមដល់ប្រទេសណាមួយទេ ដែលតែងតែរិះគន់លើការបោះឆ្នោតនៅកម្ពុជានោះ។ ចាប់តាំងពីការបោះឆ្នោតសកល នៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលប្រទេសនោះ បានរិះគន់លើការបោះឆ្នោតនៅកម្ពុជា ដោយសារតែមិនមានបក្សប្រឆាំង ចូលរួមប្រកួតប្រជែង ប៉ុន្តែប្រទេសនោះ នៅតែត្រូវធ្វើការជាមួយលោក ដែលដឹកនាំរដ្ឋាភិបាលកម្ពុជាដដែល។