Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

    24/11/2023 Duration: 13min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាននៅថ្ងៃនេះ ។ ** មេដឹកនាំបក្សប្រឆាំងចោទរដ្ឋាភិបាលបក្សលេប័រថា បានផ្តល់ភ្លើងខៀវឱ្យអ្នករត់ពន្ធមនុស្ស ដើម្បីបន្តប្រតិបត្តិការឡើងវិញ។ ** ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន បានលេបត្របាក់ផ្ទះយ៉ាងហោចណាស់ 10 ខ្នង ក្នុងទីក្រុង Perth ។

  • លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ មាន​បេក្ខជនប្រឡង​ជាប់ជិត​ ៧៣ភាគរយ

    23/11/2023 Duration: 03min

    លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ នៅកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាស នៅថ្ងៃទី២៣ ខែវិច្ឆិកា បង្ហាញថា ក្នុងចំណោមបេក្ខជនជាង ១៣ម៉ឺននាក់ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន ៨ពាន់នាក់ ត្រូវជាជិត ៧៣ភាគរយ។ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានជិត ១៧០០នាក់ ដែលច្រើនជាងឆ្នាំមុន។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

    23/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានរបាយការណ៍ខុសគ្នាអំពីពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ រវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ** អាជ្ញាធរច្រានចោលថា ការផ្ទុះនៅព្រំដែនរវាងអាម៉េរិក និងកាណាដា មានពាក់ព័ន្ធនឹងភេរវកម្ម។ ** ភ្លើងឆេះព្រៃនៅជិតទីក្រុងភឺត កំពុងឆាបឆេះយ៉ាងលឿន មិនអាចគ្រប់គ្រងបាន។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

    22/11/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា ប្រទេសរបស់លោកនឹងបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស បើទោះបីជាចំណាប់ខ្មាំងត្រូវបានបញ្ជូនមកវិញក៏ដោយ... ** រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong និយាយថា អូស្រ្តាលីប្តេជ្ញាចិត្ត ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌា ។ ** រដ្ឋាភិបាលអូស្រ្តាលីបានឱ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំអន្តោរប្រវេសន៍ ដែលត្រូវបានដោះលែងថ្មីៗនេះ មានទាំងឃាតក និងជនល្មើសផ្លូវភេទ។

  • រដ្ឋាភិបាលកម្ពុជា ត្រៀម​ថវិក ១៣០លានដុល្លារ​អាម៉េរិក សម្រាប់​ចេញខាត​ថ្លៃ​អគ្គិសនី​ឆ្នាំ​២០២៣

    22/11/2023 Duration: 02min

    លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា សម្រាប់ខាតទៅលើការប្រើប្រាស់អគ្គិសនី នៅឆ្នាំ២០២៣នេះ ប្រមាណ ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួន។

  • រដ្ឋាភិបាលកម្ពុជាប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ដើម្បីបញ្ឈប់ការបណ្ដេញចេញដោយបង្ខំនៅតំបន់ប្រាសាទអង្គរវត្ត

    21/11/2023 Duration: 05min

    រដ្ឋាភិបាលកម្ពុជាកំពុងស្ថិតក្រោមសម្ពាធសាជាថ្មីក្នុងការបញ្ឈប់ការបណ្ដេញចេញពលរដ្ឋប្រមាណ មួយម៉ឺនគ្រួសារដែលរស់នៅក្បែរប្រាសាទអង្គរវត្ត។ ចាប់តាំងពីឆ្នាំ 2022 មក អាជ្ញាធរបាននឹងកំពុងបញ្ជាប្រជាជនឱ្យចាកចេញពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ ហើយរបាយការណ៍ថ្មីរបស់អង្គការលើកលែងទោសអន្តរជាតិពិពណ៌នាអំពីការផ្លាស់ប្តូរទីលំនៅនេះថាជាការបណ្តេញចេញដោយបង្ខំដែលបំពានច្បាប់អន្តរជាតិ។ ពេលនេះអង្គការយូណេស្កូបានចូលរួមនៅក្នុងការអំពាវនាវ សុំឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់កម្មវិធីនេះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

    21/11/2023 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីអាយុ 90 ឆ្នាំ នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ នៅរដ្ឋញូសៅវែល។ ** វ៉ាក់សាំងបង្ការកូវីដ-19 ចុងក្រោយបង្អស់ ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី.។ ** អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់ បន្តជំរុញអ្នកទិញទំនិញឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមអ៊ីនធឺណិត។

  • How can parents help a child recover from trauma? - វិធីដែលឳពុកម្តាយអាចជួយដល់កូនៗដែលឆ្លងកាត់របួសស្នាមផ្លូវចិត្ត

    21/11/2023 Duration: 11min

    Whether a child has experienced trauma overseas or in Australia, whether it occured recently or in the distant past, with the appropriate assistance, a child can recover. Parents and caregivers play a crucial role in helping children regain a sense of safety and well-being. Here are some steps and strategies for parents to support their child's recovery from trauma. - មិនថាកុមារធ្លាប់ឆ្លងកាត់របួសស្នាមផ្លូវចិត្តនៅខាងក្រៅ ឬក្នុងប្រទេសអូស្ត្រាលី មិនថាវាបានកើតឡើងនាពេលថ្មីៗនេះ ឬក្នុងអតីតកាលជាយូរមកហើយនោះទេ ជាមួយនឹងជំនួយសមស្រប កុមារអាចជាសះស្បើយបាន។ ឪពុកម្តាយ និងអ្នកមើលថែទាំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារឱ្យទទួលបានអារម្មណ៍សុវត្ថិភាព និងសុខុមាលភាពឡើងវិញ។ របាយការណ៍នេះ ផ្តល់នូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់ឪពុកម្តាយ និងអ្នកថែទាំដើម្បីជួយគាំទ្រដល់ការជាសះស្បើយរបស់កុមារ។

  • #50 Let's go fishing! (Med) - សិក្សាភាសាអង់គ្លេសភាគទី50៖ តោះទៅស្ទូចត្រី!

    20/11/2023 Duration: 15min

    Learn how to talk about fishing. Plus, find out a bit of history on why Australians love fishing. - រៀនពីរបៀបនិយាយអំពីការនេសាទ។ លើសពីនេះ ស្វែងយល់ពីប្រវត្តិសាស្ត្របន្តិចបន្តួច អំពីមូលហេតុដែលប្រជាជនអូស្ត្រាលីចូលចិត្តទៅស្ទូចត្រី ឬនេសាទ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

    20/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ប្រឈមនឹងការរិះគន់ចំពោះការដែលមិនបង្ហាញព័ត៌មានលម្អិតនៃការវាយប្រហាររបស់ទាហានជើងទឹកចិន មកលើបុគ្គលិកអូស្ត្រាលី។ ** នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Optus លោកស្រី Kelly Bayer Rosmarin លាលែងចេញពីតំណែងនៅថ្ងៃនេះ។ ** ក្រុមហាម៉ាស់បដិសេធការអះអាងរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងទីបញ្ជាការទ័ពនៅក្រោមមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា។

  • ការស៊ើបអង្កេតលើការឡើងថ្លៃទំនិញ រកឃើញថាពលករចំណាកស្រុកទទួលរងផលប៉ះពាល់ជាពិសេស

    17/11/2023 Duration: 07min

    ការស៊ើបអង្កេតលើការឡើងថ្លៃទំនិញកាលពីពេលថ្មីៗនេះ បានទទួលដំណឹងថា ពលករចំណាកស្រុករងផលប៉ះពាល់ខ្លាំងជាពិសេស ខណៈក្រុមអ្នកតស៊ូមតិអំពាវនាវឱ្យមានការចាត់សកម្មភាពឱ្យបានខ្លាំងក្លាជាងនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

    17/11/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** CEO ក្រុមហ៊ុន Optus ប្រឈមមុខនឹងការស៊ើបអង្កេតរបស់ព្រឹទ្ធសភាជុំវិញការដាច់សេវាទូរគមនាគមន៍កាលពីថ្ងៃពុធមុន។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក។ ** មេដឹកនាំបក្សប្រឆាំងនិយាយថា ជនរងគ្រោះនៃឧក្រិដ្ឋជនដែលត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍ កំពុងរស់នៅក្នុងភាពភ័យខ្លាច។

  • សប្តាហ៍ថាមពលស្អាតកម្ពុជា៖ អំពាវនាវឱ្យ​មាន​សកម្មភា​ពលើ​អន្តរកាល​ថាមពលស្អាត

    17/11/2023 Duration: 04min

    នៅថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកសម្ពោធ «សប្តាហ៍ថាមពលស្អាតកម្ពុជា ឆ្នាំ២០២៣» ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាត ពីគ្រប់ភាគីពាក់ព័ន្ធ។ កម្មវិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាត។ ប្រធានបទនៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះគឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។

  • កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    16/11/2023 Duration: 05min

    កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នៅក្នុងខេត្តសៀមរាប។ ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះជាអាកាសយានដ្ឋានអន្តរជាតិ ទី៣ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    16/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីអាមេរិក បញ្ចប់ជំនួបជាមួយប្រធានាធិបតីចិន នៅសានហ្រ្វានស៊ីស្កូ។ ** រដ្ឋមន្ត្រីអន្តោប្រវេសន៍ ដាក់ចេញសេចក្តីព្រាងច្បាប់ថ្មី ដើម្បីកែប្រែច្បាប់អន្តោប្រវេសន៍។ ** អត្រាគ្មានការងារធ្វើសម្រាប់ខែតុលា បានកើនឡើងដល់ 3.7%។

  • ត្រីបបែលយក្ស​ទឹកសាប​របស់​កម្ពុជា ជាប់កំណត់ត្រាពិភពលោក

    16/11/2023 Duration: 04min

    «ត្រីបបែលយក្សទឹកសាប នៅតំបន់ទនេ្លមេគង្គ» មួយក្បាល ក្នុងចំណោម ៣ក្បាល របស់ប្រទេសកម្ពុជា ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ជាត្រីទឹកសាប ដែលធំបំផុតក្នុងពិភពលោក។ ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភពលោកGUINNESS WORLD RECORDS បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

    15/11/2023 Duration: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហរដ្ឋអាមេរិកគាំទ្រការអះអាងរបស់អ៊ីស្រាអែលដែលថាក្រុមហាម៉ាសប្រើប្រាស់មន្ទីរពេទ្យនៅហ្គាហ្សា សម្រាប់ប្រតិបត្តិការយោធា។ ** ការិយាល័យស្ថិតិអូស្ត្រាលីបានប្រកាសការកើនឡើងប្រាក់ឈ្នួល 1.3 ភាគរយសម្រាប់ត្រីមាសខែកញ្ញា។ ** ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តកំពុងជំរុញឱ្យប្រជាជនពាក់ម៉ាស្កឡើងវិញ ចំពេលកើនឡើងនៃការឆ្លងរាលដាល COVID-19។

  • តើគួរត្រៀមអ្វីខ្លះ ប្រសិនបើលោកអ្នកចង់មកសិក្សានៅប្រទេសអូស្រ្តាលី?

    15/11/2023 Duration: 16min

    បទសម្ភាសន៍ជាមួយ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស IDP Cambodia និងជាអគ្គនាយកសាភាអង់គ្លេស ACE ស្តីអំពីការត្រៀមលក្ខណៈទុកជាមុន និងតម្រូវការចាំបាច់សម្រាប់សិស្សនិស្សិតដែលចង់មកសិក្សាបន្តនៅក្នុងប្រទេសអូស្រ្តាលី។

  • កម្ពុជា​ចាប់​ផ្តើម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈនិង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ

    15/11/2023 Duration: 06min

    កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

    14/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេតវិមាននិយាយថា មន្ទីរពេទ្យនៅហ្គាហ្សាគួរតែត្រូវបានការពារ។ ** រដ្ឋមន្ត្រីក្រសួងអប់រំរដ្ឋវិចថូរៀ បញ្ជាឱ្យធ្វើការស៊ើបអង្កេតបន្ទាប់ពីមានការប្រគល់វិញ្ញាសារប្រឡងVCE ខុសទៅឱ្យសិស្ស។ ** តួលេខលំនៅដ្ឋានថ្មីបង្ហាញថា ទីផ្សារជួលរបស់ប្រទេសអូស្ត្រាលីកាន់តែអាក្រក់ទៅៗ។

page 16 from 25