Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣

    06/12/2023 Duration: 14min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលលោកអាល់បានីស ការពារច្បាប់ឃុំខ្លួនជនអន្តោរប្រវេសន៍ជាបន្ទាន់ មុន ការជជែកវែកញែកនៅសភាជាន់ទាប... ** សហរដ្ឋអាមេរិកដាក់បម្រាមធ្វើដំណើរលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ West Bank... ** ព្យុះស៊ីក្លូនត្រូពិចអាចនឹងគំរាមកំហែងដល់តំបន់ឆ្នេរនៃរដ្ឋគ្វីនស្លេន នៅដើមសប្តាហ៍ក្រោយ។

  • រដ្ឋាភិបាល​កម្ពុជាប្រកាស​ជ្រើសរើសមន្រ្តីកសិកម្មឃុំ

    06/12/2023 Duration: 04min

    នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ តាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់»។

  • Five tips to keep safe and cool during an Australian summer - គន្លឹះក្នុងការរក្សាសុវត្ថិភាព និងភាពត្រជាក់ ក្នុងអំឡុងពេលរដូវក្តៅក្នុងប្រទេសអូស្ត្រាលី

    05/12/2023 Duration: 11min

    Listening to what your body needs is important throughout the year, but it becomes even more crucial during extreme weather. Here are some essential tips to beat the Australian summer. - រដូវក្តៅនៅប្រទេសអូស្ត្រាលីកំដៅអាចកើនឡើងយ៉ាងលឿនទៅជាកំដៅក្តៅខ្លាំង និងអាកាសធាតុស្ងួត។ លើសពីនេះទៀតកម្រិតកាំរស្មីUV(អ៊ុលត្រាវីយូឡេ)ខ្ពស់ ទាមទារឱ្យមានការយកចិត្តទុកដាក់និងការគិតគូរពិចារណា។ ដូច្នេះ តើធ្វើដូចម្តេចទើបអាចរក្សាសុវត្ថិភាព និងភាពត្រជាក់ ក្នុងអំឡុងកាលរដូវក្តៅនៅក្នុងប្រទេសអូស្ត្រាលី ដែលក្តៅហើយស្ងួតជាខ្លាំងនោះ?

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣

    05/12/2023 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាល RBA សម្រេចរក្សាការប្រាក់ឱ្យនៅ 4.35%ដដែល។ ** ជនអន្តោរប្រវេសន៍ពីរនាក់ដែលត្រូវបានដោះលែងពីការឃុំឃាំងអន្តោរប្រវេសន៍គ្មានកាលកំណត់ ជាប់ចោទពីបទប្រព្រឹត្តិបទល្មើសសាជាថ្មី។ ** បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Virgin Australia គម្រាមធ្វើកូដកម្មនៅអំឡុងពេលបុណ្យណូអែលដ៏មមាញឹកនេះ។

  • #51 Check-in at the airport (Med) - សិក្សាភាសាអង់គ្លេសភាគទី51៖ ការចុះឈ្មោះ “Check-in” នៅព្រលានយន្តហោះ

    04/12/2023 Duration: 14min

    Learn how to talk about checking-in at the airport. Plus, find out tips for a comfortable flight. - សិក្សាពីរបៀបនិយាយអំពីការចុះឈ្មោះ check-in នៅព្រលានយន្តហោះ។ លើសពីនេះ ស្វែងរកគន្លឹះសម្រាប់ការហោះហើរប្រកបដោយផាសុកភាព។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣

    04/12/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអ្នកជាប់ឃុំអន្តោប្រវេសន៍អូស្ត្រាលី អាចប្រឈមនឹងការដាក់កំហិតដូចគ្នានឹងភេរវករដែរ។ ** ផ្សារទំនើប Coles និង Woolworths ប្រឈមមុខនឹងការសាកសួរនៅសភាអំពីការដំឡើងថ្លៃទំនិញ។ ** នាវាពាណិជ្ជកម្មពីរគ្រឿង និងនាវាចម្បាំងអាមេរិកមួយគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រក្រហម។

  • អ្នកជំនាញថា កម្ពុជាអាចសម្រេចបាននូវមហច្ឆិតាក្លាយជាអធិរាជស្វាយចន្ទី

    01/12/2023 Duration: 04min

    ក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងសហភាពអឺរ៉ុប អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទស្វាយចន្ទីពិភពលោក World Cashew Conference នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជា ទៅកាន់ពិភពលោក។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣

    01/12/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បណ្តាមេដឹកនាំលើកទឹកចិត្តឱ្យមានក្តីមេត្តាចំពោះគ្នាទៅវិញទៅមក ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា កំពុងឆាបឆេះឡើងនៅក្នុងប្រទេសអូស្រ្តាលី។ ** មេដឹកនាំបក្សប្រឆាំងចោទរដ្ឋាភិបាលបក្សលេប័រថា បានធ្វើឱ្យខូចដល់គោលនយោបាយការពារបូរណភាពព្រំដែន របស់អូស្ត្រាលី។ ** អដ្ឋិធាតុបុព្វបុរសជនជាតិដើមភាគតិច ត្រូវបានប្រគល់ជូនប្រទេសអូស្ត្រាលីវិញ ពីសារមន្ទីរអាម៉េរិក។

  • កម្ពុជាសម្រេចមិនសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ

    01/12/2023 Duration: 04min

    ក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ របស់លោក មិនសាងសង់វារីអគ្គិសនី នៅលើដងទន្លេមេគង្គឡើយ។ មូលហេតុ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងអេកូឡូស៊ី តាមដងទន្លេមេគង្គ។

  • កម្មវិធីផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដោយឥតគិតថ្លៃក្នុងប្រទេសអូស្រ្តាលី ទទួលបានថវិកាបន្ថែមរាប់លានដុល្លារ

    30/11/2023 Duration: 08min

    ប្រជាជនអូស្ត្រាលីកាន់តែច្រើនឡើង នឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ក្រោមគំរូថ្មីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធ និង ឧស្សាហកម្មមួយចំនួន។ ទឹកប្រាក់ចំនួន 30 លានដុល្លារ នឹងត្រូវវិនិយោគលើការផ្តល់ប្រឹក្សាដោយផ្ទាល់ និងតាមទូរសព្ទ ក្នុងរយៈពេល 3 ឆ្នាំ ដោយមានការគាំទ្រពីធនាគារធំៗ ឧស្សាហកម្មល្បែងស៊ីសង និងក្រុមហ៊ុនទិញពេលនេះ បង់ប្រាក់ពេលក្រោយ ។ ចំពេលមានការកើនឡើងនៃសម្ពាធការរស់នៅ និងការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន សំណួរនៅតែមាន ថាតើឧស្សាហកម្មទាំងនេះកំពុងតែបង្ការ ឬកំពុងតែរួមចំណែកដល់គ្រោះថ្នាក់កាន់តែច្រើន។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

    30/11/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអ្នកការទូតអាមេរិកលោក Henry Kissinger បានទទួលមរណភាពក្នុងជន្មាយុ ១០០ឆ្នាំ។ ** ចំណាប់ខ្មាំង ១៦នាក់ទៀតត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅថ្ងៃចុងក្រោយនៃបទឈប់បាញ់។ *** អូស្ត្រាលីកំពុងធ្វើការងារដើម្បីយកពលរដ្ឋ៦៧នាក់បន្ថែមទៀតចេញពីតំបន់ហ្គាហ្សា។

  • កម្ពុជាត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ

    30/11/2023 Duration: 01min

    ក្រសួងមហាផ្ទៃ បានប្រកាសថា ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការ នាពេលខាងមុខនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

    29/11/2023 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលី សុំទោសចំពោះអ្នកនៅរស់រានមានជីវិតពីថ្នាំ thalidomide។ *** ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយអ៊ីស្រាអែល។ ** រដ្ឋាភិបាលអូស្រ្តាលីកំពុងបង្កើតច្បាប់ អនុញ្ញាតឱ្យមានការឃុំខ្លួនអ្នកជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឡើងវិញ។

  • បុណ្យអុំទូក៣ថ្ងៃនៅ​ភ្នំពេញ មានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ជិត៥លាននាក់

    28/11/2023 Duration: 06min

    បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំជាប់គ្នារួចមក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ បានបិទបញ្ចប់ហើយ ដោយមានប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៥លាននាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

  • ពិធីបុណ្យអុំទូកនៅទីក្រុងមែលប៊នឆ្នាំ២០២៣

    28/11/2023 Duration: 04min

    ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែមានប្រវត្តិតាំងពីសម័យអង្គមកម្លេះ ហើយប្រជាពលរដ្ឋកម្ពុជាតែងប្រារព្ធពិធីនេះរយៈពេលបីថ្ងៃ។ រីឯប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលីប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែពិធីនេះមិនមានទ្រង់ទ្រាយធំដូចនៅក្នុងប្រទេសកម្ពុជានោះទេ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

    28/11/2023 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសកំពុងស្វែងរកជនអន្តោប្រវេសន៍ម្នាក់ ដែលមិនព្រមពាក់ឧបករណ៍តាមដាន។ ** និមិត្តសញ្ញានៃការគោរព និងការស្អប់ខ្ពើមរបស់ណាស៊ី នឹងត្រូវហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្មថ្មី។ ** អ៊ីស្រាអែល និងក្រុមហាម៉ាស់យល់ព្រមបន្តបទផ្អាកបាញ់ជាបណ្តោះអាសន្ន រយៈពេលពីរថ្ងៃបន្ថែមទៀត។

  • Facing a shark while swimming? Here's what to do - ការយល់ដឹងអំពីត្រីឆ្លាម ពេលទៅលេងឆ្នេរសមុទ្រអូស្រ្តាលី

    28/11/2023 Duration: 14min

    Australia has thousands of kilometres of spectacular coastline, and a trip to the beach for a swim is a much-celebrated part of the lifestyle – whether to cool off, keep fit, or to socialise. Being aware of beach safety is vital to minimise the risk of getting into trouble in the water. This includes understanding the threat that sharks pose to minimise the chance of encountering a shark and being aware of shark behaviour, so you know how to react to stay safe. - ប្រទេសអូស្ត្រាលីមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតអស្ចារ្យ ទាក់ទាញវប្បធម៌ឆ្នេរ និងជីវសមុទ្រចម្រុះ។ ទោះយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់នូវហានិភ័យដែលអាចកើតមាន។ សត្វសមុទ្រជាច្រើនប្រភេទដូចជា ត្រីសារាយសមុទ្រដែលចេះទិច ត្រីបបែល និងត្រីឆ្លាមជាច្រើនប្រភេទ រស់នៅក្នុងដែនទឹកទាំងនេះ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន។ ការយល់ដឹងអំពីសុវត្ថិភាពឆ្នេរ ជាពិសេសនៅតំបន់ដែលមិនធ្លាប់ស្គាល់ គឺចាំបាច់ណាស់ក្នុងការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងទឹក រួមទាំងការពើបប្រទះនឹងត្រីឆ្លាមផងដែរ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

    27/11/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការដោះដូរជុំទី៣ នៃចំណាប់ខ្មាំងអ៊ីស្រាអ៊ែល និងអ្នកទោសប៉ាឡេស៊ីន បានប្រព្រឹត្តិទៅ ខណៈដែលមានការជំរុញឱ្យបន្តបទឈប់បាញ់ជាបន្តអាសន្នបន្ថែមទៀត។ ** បាតុកម្មនៅទីក្រុងម៉ែលប៊ន ប្រឆាំងនឹងការគាំទ្ររបស់អាមេរិក ចំពោះសកម្មភាពយោធាអ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា។ ** រដ្ឋាភិបាលអូស្រ្តាលីវិនិយោគប្រាក់បន្ថែម 225លានដុល្លារ សម្រាប់ទីភ្នាក់ងារសន្តិសុខ ដើម្បីតាមដានអ្នកទោសអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងថ្មីៗនេះ។

  • ដំណើរទស្សនកិច្ចរបស់កីឡាករប្រដាល់គុនខ្មែរ ធីអាហ្គោ តេស៊ែអ៊ីរ៉ា មកកាន់ទឹកដីអូស្រ្តាលី

    27/11/2023 Duration: 05min

    កីឡាករប្រដាល់ប្រេស៊ីល សញ្ជាតិខ្មែរ ធីអាហ្គោ តេស៊ែអ៊ីរ៉ា (Thiago Teixeira) ដែលមានឈ្មោះជាភាសាខ្មែរថា សែន ច័ន្ទរិទ្ធិគុណ បានមកទស្សនកិច្ចក្នុងប្រទេសអូស្រ្តាលីនៅថ្ងៃទី៣១ ខែតុលា ក្នុងនាមជាភ្ញៀវកិត្តិយស ហើយលោកនឹងធ្វើដំណើរចាកចេញពីប្រទេសអូស្រ្តាលីនៅចុងខែវិច្ឆិកានេះ។

  • រដ្ឋាភិបាលកម្ពុជា​ប្រកាស​ដាក់តំបន់​ព្រៃឡង់​ជា«តំបន់ក្រហម»

    24/11/2023 Duration: 06min

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយ “មិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៀតនោះទេ” ដែលមានន័យថា “ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម”។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

page 15 from 25