Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤

    19/01/2024 Duration: 14min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថារដ្ឋាភិបាលកំពុងសន្យាថានឹងអនុវត្តការកាត់បន្ថយពន្ធដំណាក់កាលទី៣។ ** ការព្រមានដាស់តឿនដល់ឳពុកម្តាយ ក្រោយមានការកើនឡើងការគម្រាមកំហែងរូបភាពអាសអាភាសកុមារ។ ** គ្រឿងញៀនដែលមានតម្លៃជិត ១៣០លានដុល្លារ ត្រូវបានរឹបអូសនៅរដ្ឋគ្វីនស្លេន ។

  • ក្រសួងមហាផ្ទៃកម្ពុជា បណ្តេញមន្ត្រីពន្ធនាគារ៥នាក់ចេញពីក្របខណ្ឌ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

    19/01/2024 Duration: 02min

    លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញមន្ត្រីពន្ធនាគារ ៥នាក់ ចេញពីក្របខណ្ឌនគរបាលក្រសួងមហាផ្ទៃ ក្រោយរកឃើញថា មន្ត្រីពន្ធនាគារទំាង ៥ នាក់នោះ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

  • បារាំងសន្យាផ្តល់​ជំនួយ​២០០លានអឺរ៉ូ​ ជួយ​ដល់កម្ពុជា​

    18/01/2024 Duration: 04min

    កាលពីថ្ងៃទី១៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសបារាំង។ ផ្តើមដំបូង លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានទទួលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

  • របាយការណ៍របស់ Oxfam បង្ហាញពីអ្នកមានបំផុតរបស់អូស្ត្រាលីរកចំណូលបាន ១,៥ លានដុល្លារក្នុងមួយម៉ោង

    18/01/2024 Duration: 08min

    ខណៈពេលដែលប្រជាជនអូស្ត្រាលីកំពុងប្រឈមនឹងវិបត្តិថ្លៃចំណាយក្នុងការរស់នៅ មហាសេដ្ឋីពាន់លានរបស់ប្រទេសនេះ បាននិងកំពុងតែបំបែកកំណត់ត្រាទ្រព្យសម្បត្តិ។ របាយការណ៍ថ្មីរបស់ Oxfam ដែលមានឈ្មោះថា "Inequality Inc" ដែលមានន័យថា”វិសមភាព” បង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចំនួន 47រូប របស់អូស្ត្រាលី ដែលបានកើនឡើងទ្វេដងដល់ 255 ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤

    18/01/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីទទួលស្គាល់ថា មាគ៌ាឆ្ពោះទៅរកសន្តិភាពនៅហ្គាហ្សាគឺលំបាក។ ** លោក Angus Taylor និយាយថា សមយុទ្ធយោធារួមគ្នារវាងអូស្រ្តាលីនិងចិន ទំនងជាមិនកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ ** អត្រាគ្មានការងារធ្វើបានរក្សាស្ថិរភាពនៅ 3.9 ភាគរយ សម្រាប់ខែទីពីរជាប់ៗគ្នា។

  • ការបង្កើតផែនទីសុវត្ថិភាព៖ ចៀសវាងបញ្ហានៅទីសាធារណៈ

    17/01/2024 Duration: 11min

    ផែនទីទំនាក់ទំនងថ្មីមួយបង្ហាញថា ស្ត្រី និងមនុស្សចម្រុះភេទ ដែលធ្វើដំណើរតាមទីសាធារណៈមានអារម្មណ៍ថា អសុវត្ថិភាពខ្លាំងបំផុតបន្ទាប់ពីមេឃងងឹត និងនៅចំណតរថយន្ត។ YourGround NSW ដែលមានការចូលរួមចំណែកពីមហាជន បានអញ្ជើញអ្នកប្រើប្រាស់ឱ្យធ្វើផែនទីស្តីពីអារម្មណ៍សុវត្ថិភាពរបស់ពួកគេ នៅពេលដែលពួកគេមានវត្តមានតាមទីសាធារណៈ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤

    17/01/2024 Duration: 14min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី ពណ៌នាឆ្នាំ២០២៣ ជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងចិន-អូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធពិចារណាលើច្បាប់ជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។ ** ការជជែកដេញដោលជុំវិញកាលបរិច្ឆេទសម្រាប់ទិវា Australia Day នៅតែបន្ត។

  • ប្រធានស្តីទីគណបក្ស​ភ្លើង​ទៀន រាជធានីភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន

    17/01/2024 Duration: 03min

    ប្រធានស្តីទីគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៤ ពីផ្ទះរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីចាប់ខ្លួននេះ ត្រូវបានប៉ូលិស និងតុលាការ បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដែលប្តឹងដោយសមាជិកគណបក្សភ្លើងទៀន ៣រូប។

  • How to become a First Nations advocate - តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកតស៊ូមតិជនជាតិដើមដំបូងរបស់អូស្រ្តាលីបាន?

    16/01/2024 Duration: 08min

    First Nations advocates help amplify the voices of Indigenous communities in Australia. Here are some aspects to consider related to advocacy and “allyship” with First Nations communities. - ដើម្បីក្លាយជាអ្នកតស៊ូមតិជនជាតិដើមដំបូង First Nations ឬសម្ព័ន្ធមិត្តនៅក្នុងប្រទេសអូស្ត្រាលី មានន័យថា បុគ្គលម្នាក់នៅឈរជាមួយ និងគាំទ្រយ៉ាងសកម្មលើរឿងរ៉ាវ និងបុព្វហេតុនានាដែលមានសារៈសំខាន់ចំពោះសហគមន៍ជនជាតិដើមភាគតិច។ នេះគឺជាទិដ្ឋភាពមួយចំនួនដែលត្រូវពិចារណា ទាក់ទងនឹងការតស៊ូមតិ និង "សម្ព័ន្ធភាព" ជាមួយសហគមន៍ជនជាតិដើមដំបូង First Nations ។

  • #52 What is nostalgia? (Med) - សិក្សាភាសាអង់គ្លេសភាគទី52៖ អ្វីទៅជាការនឹកស្រណោះអាឡោះអាល័យ?

    25/12/2023 Duration: 13min

    Learn how to talk about nostalgic moments, when you think about the past and can feel both happy and sad at the same time. - សិក្សាពីរបៀបនិយាយអំពីពេលវេលាស្រណោះស្រណោកអាឡោះអាល័យ នៅពេលអ្នកគិតដល់អតីតកាល ហើយអាចទទួលបាននូវអារម្មណ៍ទាំងរីករាយ និងសោកសៅក្នុងពេលតែមួយ។

  • All you need to know about Boxing Day in Australia  - ស្វែងយល់ពីថ្ងៃ Boxing Day ក្នុងប្រទេសអូស្រ្តាលី

    22/12/2023 Duration: 13min

    Australian Boxing Day is a unique blend of cultural and commercial significance. While it doesn't have a solid religious connotation here, it's a day when Australians extend their Christmas festivities. It's often a time for family barbecues, cricket matches, and watching the iconic Sydney to Hobart yacht race. On the other hand, many Australians look forward to this day to sweep the stores for the best bargains.  - Boxing Day ក្នុងប្រទេសអូស្រ្តាលី គឺជាការលាយបញ្ចូលគ្នាជាពិសេសខុសប្លែកពីគេនៃវប្បធម៌ និងពាណិជ្ជកម្ម។ ខណៈពេលដែលវាមិនមានអត្ថន័យខាងសាសនាដ៏រឹងមាំនៅទីនេះទេ វាគ្រាន់តែជាថ្ងៃដែលប្រជាជនអូស្ត្រាលី បន្តពិធីបុណ្យណូអែលរបស់ពួកគេថែមមួយថ្ងៃទៀត។ ជារឿយៗ វាជាពេលវេលាសម្រាប់ការសាច់អាំងជាលក្ខណៈគ្រួសារ ការប្រកួតកីឡា គ្រីឃីត និងទស្សនាការប្រណាំងទូកក្តោងពីទីក្រុង Sydney ទៅ Hobart ។ ម៉្យាងវិញទៀត ប្រជាជនអូស្ត្រាលីជាច្រើនទន្ទឹងរង់ចាំថ្ងៃនេះ ដើម្បីបោសសម្អាតទំនិញនៅក្នុងហាង ជាមួយនឹងតម្លៃធូរថ្លៃបំផុត។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣

    22/12/2023 Duration: 14min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតកំពុងដំណើរការ សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងរដ្ឋគ្វីនស្លេន។ ** គណបក្សប្រឆាំងបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ ** និស្សិតម្នាក់ បានបាញ់សម្លាប់ឪពុករបស់ខ្លួន និងមនុស្ស 14 នាក់ នៅឯសាកលវិទ្យាល័យ Prague។

  • ប្រជាពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ប្រមូល​ទិញ​ត្រីប្រហុក ខណៈ​ទិន្នផល​ត្រី​ឆ្នាំនេះ​កើនលើសឆ្នាំមុន

    22/12/2023 Duration: 04min

    ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមប្រមូលទិញត្រីប្រហុកផ្អក ត្រីឆ្អើរជាបណ្តើរហើយ ក្រោយពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងពីរដូវត្រីប្រហុក ដែលអាចនេសាទបានច្រើន ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣។

  • លោកហ៊ុន ម៉ាណែត​ ផ្តល់សិទ្ធិឱ្យសមត្ថកិច្ច​ចាប់​ជនល្មើស​បើកបរបុកមនុស្ស​ស្លាប់​ យកទៅកាត់ទោស

    22/12/2023 Duration: 06min

    លោកនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាផ្ទាល់មាត់ទៅកាន់អាជ្ញាធរសមត្ថកិច្ច ពិសេសប៉ូលិសចរាចរណ៍ ត្រូវចាប់ខ្លួន អ្នកបើកបរណា បង្កគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លា.ប់ ដោយមិនចាំបាច់សុំគោលការណ៍ថ្នាក់លើទេ គឺត្រូវចាប់ដាក់ខ្នោះជនល្មើសនោះ នៅនឹងកន្លែងតែម្តង។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣

    21/12/2023 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Richard Marles អះអាងថា អូស្ត្រាលីនឹងមិនបញ្ជូននាវាចម្បាំងទៅសមុទ្រក្រហមទេ។ ** មេដឹកនាំក្រុមហាម៉ាស់បានមកដល់ប្រទេសអេហ្ស៊ីបហើយ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងជាលើកទីពីរ។ ** ឧទ្ធម្ភាគចក្ររបស់កងកម្លាំងការពារជាតិអូស្ត្រាលី បានជួយបម្លាស់ទីមនុស្សប្រហែល 200 នាក់ ចេញពីតំបន់ទឹកជំនន់ក្នុងរដ្ឋគ្វីនស្លេន។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣

    20/12/2023 Duration: 13min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ និងនាយករដ្ឋមន្ត្រីអូស្រ្តាលី ជួបពិភាក្សាទ្វេភាគីនៅទីក្រុងស៊ីដនី។ ** អូស្ត្រាលីចូលរួមក្នុងការថ្កោលទោសចំពោះការវាយប្រហារនៅសមុទ្រក្រហម ប៉ុន្តែមិនទាន់ចូលរួមក្នុងការបញ្ជូននាវាចម្បាំងទៅតំបន់នោះនៅឡើយទេ។ ** ការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅរដ្ឋគ្វីនស្លេន។

  • ការ​អំពាវនាវសុំឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លើ​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​ពលករចំណាកស្រុក

    20/12/2023 Duration: 03min

    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងកំណត់តម្លៃឯកសារ និងយន្តការដោះស្រាយបណ្ដឹងរបស់ពលករចំណាកស្រុកឡើងវិញ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់ លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុកផងដែរ។

  • មានបាតុកម្មប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​ប្រទេស​ជប៉ុន

    19/12/2023 Duration: 06min

    អំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នេះ គឺមានពលរដ្ឋខ្មែរមួយចំនួន ដែលគេចាត់ទុកថា ជាក្រុមប្រឆាំង បានប្រមូលផ្តុំ តវ៉ានឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលរបស់លោក។ប៉ុន្តែចំនួនអ្នកប្រឆាំងតវ៉ាទាំងនោះ ត្រូវបានគេអះអាងថា មានចំនួនតិចជាងចំនួនប្រជាពលរដ្ឋខ្មែរ ដែលជាក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមពិធីសំណេះសំណាលជាមួយលោក ហ៊ុន ម៉ាណែត អំឡុងពេលដំណើរទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពេលនេះ។

  • លេខកូដសុវត្ថិភាពអនឡាញថ្មីត្រូវបានចេញផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់

    19/12/2023 Duration: 08min

    ក្រុមហ៊ុននានាត្រូវបានកំណត់ឱ្យចាត់វិធានការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់ ខណៈដែលលេខកូដឧស្សាហកម្មថ្មីចំនួន 5 ចូលជាធរមាន។ eSafety និយាយថា លេខកូដទាំងនេះ នឹងជួយលុបការរំលោភបំពានធ្ងន់ធ្ងរនៅលើអ៊ីនធឺណិត និងខ្លឹមសារមាតិកាអនឡាញដែលហាមឃាត់ និងខុសច្បាប់។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣

    19/12/2023 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកស្រុកនៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៅចុងភាគខាងជើងរដ្ឋគ្វីនស្លេនត្រូវជម្លៀសចេញពីទឹកជំនន់។ ** ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាននៅរដ្ឋញូសៅវែល បានបំផ្លាញផ្ទៃដីអស់ជាង 85,000 ហិកតាហើយ។ ** សមាជិកសភាបក្សលេប័រ ចូលរួមការអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា។

page 14 from 25