Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤

    10/04/2024 Duration: 09min

    ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។ ** គណបក្សប្រឆាំងសហព័ន្ធបានចោទសួរចំពោះការអំពាវនាវរបស់លោកស្រី Penny Wong សម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ** អាជីវកម្មដែលស្វែងរកការច្របាច់បញ្ចូលគ្នា នឹងត្រូវជូនដំណឹងដល់និយតករការប្រកួតប្រជែងថ្នាក់ជាតិជាមុនសិន ។ ** នាយកសាលារៀនរដ្ឋ នៅញូសៅវែល នឹងត្រូវបង្ខំឱ្យចូលបង្រៀនវិញ ដើម្បីបំពេញចន្លោះកង្វះគ្រូបង្រៀន។

  • លោក ហ៊ុន សែន បញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយអំពីគម្រោងព្រែកជីក តេជោ ហ្វូណន

    10/04/2024 Duration: 08min

    លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋស្តីទី កាលពីរសៀលថ្ងៃទី៩ ខែមេសា បានបញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយ ដែលលោកចាត់ទុកថា ជាការមួលបង្កាច់ និងប្រឌិតរឿង អំពីគម្រោងព្រែកជីក តេជោ ហ្វូណន។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤

    09/04/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេបក្សប្រឆាំងលោក Peter Dutton រិះគន់រដ្ឋាភិបាលចំពោះការមកដល់នៃទូកសុំសិទ្ធិជ្រកកោន។ ** អង្គការសុខុមាលភាពសង្គម អំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ បង្កើនប្រាក់ជំនួយសន្តិសុខសង្គម។ ** នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលនិយាយថា កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការវាយលុកលើដីនៅ Rafah ។

  • Understanding Australia’s precious water resources and unique climate - ស្វែងយល់ពីអាកាសធាតុដែលពិសេសខុសពីគេ និងធនធានទឹកដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី

    09/04/2024 Duration: 13min

    Australia is the driest of all inhabited continents with considerable variation in rainfall, temperature and weather patterns across its different climate zones. Here's why this vast land boasts one of the planet's most unique climates. - អូស្ត្រាលីគឺជាតំបន់ស្ងួតបំផុតនៃទ្វីបដែលមានមនុស្សរស់នៅ ដោយមានការប្រែប្រួលយ៉ាងខ្លាំងនៃទឹកភ្លៀង សីតុណ្ហភាព និងគំរូអាកាសធាតុនៅទូទាំងតំបន់អាកាសធាតុផ្សេងៗគ្នា និងពីមួយឆ្នាំទៅមួយឆ្នាំ។ រាប់ចាប់ពីភាគខាងជើងដែលមានអាកាសធាតុត្រូពិចរហូតភាគខាងត្បូងដែលមានអាកាសធាតុក្តៅ ប្រទេសអូស្ត្រាលីក៏ជួបប្រទះនឹងអាកាសធាតុធ្ងន់ធ្ងរជាច្រើនផងដែរ ដែលមានព្យុះស៊ីក្លូនត្រូពិច ទឹកជំនន់ រលកកំដៅ និងគ្រោះរាំងស្ងួត។ អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបង្កើតប្រព័ន្ធអេកូចម្រុះរបស់ខ្លួន ដែលភាគច្រើនមានភាពផុយស្រួយដោយសារកង្វះទឹក។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤

    08/04/2024 Duration: 05min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុនផ្សារទំនើបធំៗ អាចប្រឈមនឹងការផាកពិន័យចំនួន 10លានដុល្លារ ក្រោមការផ្លាស់ប្តូរច្បាប់ស្តីពីអាហារ និងគ្រឿងទេស... ** គេរំពឹងថានឹងមានការប្រកាសសមាជិកថ្មីចូលក្នុងកិច្ចព្រមព្រៀង AUKUS… ** អតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេស ស៊ើបអង្កេតពីការស្លាប់របស់បុគ្គលិកជំនួយនៅហ្គាហ្សា។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤

    05/04/2024 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី២នាក់បាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់... ** កងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ការស៊ើបអង្កេតឯករាជ្យលើការស្លាប់ របស់បុគ្គលិកជំនួយ បាន បញ្ចប់ហើយ... ** ជើងហោះហើរជាង100 ដែលធ្វើដំណើរចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិស៊ីដនី ត្រូវបានលុបចោល។

  • លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទីក្នុងតំណែងផ្លូវការកំពូលផុតលេខនៅកម្ពុជា

    05/04/2024 Duration: 02min

    លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទី ជាប្រមុខរដ្ឋស្តីទី ដែលជាតំណែងផ្លូវការ កំពូលផុតលេខនៅកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាថ្ងៃទី៥ ខែមេសានេះ។

  • សេចក្តីព្រាងដំបូងនៃយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់អូស្រ្តាលីត្រូវបានដាក់បង្ហាញ

    04/04/2024 Duration: 09min

    រដ្ឋាភិបាលសហព័ន្ធបានចេញផ្សាយសេចក្តីព្រាងយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់ខ្លួន ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់មនុស្សដែលមានជំងឺអូទីស្សឹមនៅក្នុងប្រទេសអូស្ត្រាលី។ វាជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ដោយសង្ឃឹមថាយុទ្ធសាស្រ្តថ្នាក់ជាតិមួយ នឹងជួយកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នា ក្នុងការមើលថែទាំ និងលទ្ធផល។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤

    04/04/2024 Duration: 03min

    **មន្រ្តីការទូតកំពូលអាម៉េរិកស្នើឡើងថាគម្រោងនាវាមុជទឹក AUKUS ជួយធ្វើឱ្យចិនញញើតក្នុងការចាត់វិធានការលើតៃវ៉ាន់។ ** កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់ និងជាងមួយពាន់នាក់ទៀតរងរបួស។ ** អង្គការសហប្រជាជាតិផ្អាកបេសកកម្មផ្តល់ជំនួយ នៅហ្គាហ្សានៅពេលយប់។

  • នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឲ្យអាណាព្យាបាល បង់លុយក្នុងកម្មវិធីសិក្សាថែមម៉ោង នៅសាលារៀនរដ្ឋ

    03/04/2024 Duration: 04min

    ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសហាមដាច់ខាត មិនឲ្យមានការដាក់កាតព្វកិច្ចដល់ អាណាព្យាបាល ត្រូវបង់លុយដល់គ្រូបង្រៀន ចំពោះកម្មវិធីសិក្សាថែមម៉ោង នៅតាមសាលារៀនរដ្ឋនោះទេ។ ការរៀនថែមម៉ោងនេះ គឺជាការសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយត្រូវថែមម៉ោងសិក្សាចំនួន ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលារៀនមួយចំនួន។

  • បទពិសោធន៍របស់អាជីវករខ្មែរនៅអូស្ត្រាលីក្នុងវិស័យម្ហូបអាហារ ខណៈដែលថ្លៃចំណាយការរស់នៅកើនឡើង

    03/04/2024 Duration: 12min

    ប្រជាពលរដ្ឋអូស្រ្តាលីហាក់បីដូចជាមានក្តីព្រួយបារម្ភក្នុងការប្រកបអាជីវកម្មនានា នៅពេលមានការប្រែប្រួលមួយចំនួនចំពោះសេដ្ឋកិច្ច ជាពិសេសផលប៉ះពាល់បន្ទាប់កូវីដ និងការកើនឡើងនៃថ្លៃចំណាយការរស់នៅ។ តើអាជីវករពិតជាទទួលរងផលប៉ះពាល់ខ្លាំងឬទេចំពោះបញ្ហានេះ? សូមស្តាប់បទសម្ភាសជាមួយអាជីវករកម្ពុជាអូស្រ្តាលីពីររូប ដែលកំពុងប្រកបអាជីវកម្មនៅទីក្រុងមែលប៊ន។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤

    03/04/2024 Duration: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Samantha Mostyn AO ប្រកាសជាប្រមុខរដ្ឋស្តីទីអូស្ត្រាលីបន្ទាប់។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese អំពាវនាវឱ្យមានការទទួលខុសត្រូវពីអ៊ីស្រាអែល បន្ទាប់ពីការស្លាប់របស់បុគ្គលិកជំនួយអូស្ត្រាលី។ ** លោក Peter Dutton អំពាវនាវឱ្យមានការផ្លាស់ប្តូរទៅប្រើថាមពលនុយក្លេអ៊ែរ ក្នុងការប៉ុនប៉ងបញ្ចុះថ្លៃអគ្គិសនីសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច។

  • លោក ហ៊ុន សែន លាឈប់​ពី​សមាជិករដ្ឋសភា ចូលធ្វើជា​ប្រធាន​ព្រឹទ្ធិសភា

    03/04/2024 Duration: 05min

    កាលពីថ្ងៃទី២ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។ នោះគឺលោក ហ៊ុន សែន ត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងចាកចេញពីប្រទេស។

  • #58 How to say 'no' at work (Adv) - សិក្សាភាសាអង់គ្លេសភាគទី58៖ របៀបក្នុងការនិយាយថា “ទេ” នៅកន្លែងធ្វើការ

    02/04/2024 Duration: 15min

    Learn how to professionally and politely decline additional workload. - សិក្សាពីរបៀបបដិសេធបន្ទុកការងារបន្ថែមប្រកបដោយវិជ្ជាជីវៈ និងការគួរសម។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤

    02/04/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកផ្តល់ជំនួយអូស្ត្រាលីម្នាក់បានស្លាប់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ** មានការហៅទូរសព្ទសុំជំនួយរាប់រយនាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋវិចថូរៀ។ ** តម្លៃលំនៅដ្ឋានបានកើនឡើងប្រហែលជា 12,000ដុល្លារ ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះ។

  • Understanding bankruptcy and its consequences in Australia - ស្វែងយល់អំពីការក្ស័យធន៖ តើអ្នកណាមានសិទ្ធិប្រកាសក្ស័យធន ហើយមាន ផលប៉ះពាល់អ្វីខ្លះ?

    01/04/2024 Duration: 11min

    Bankruptcy can be complicated for many people, as it can bring about feelings of financial shame and stigma. However, it may be the only way to alleviate financial distress in some cases. If you struggle to manage your debts, filing for bankruptcy could be an option. - សម្រាប់មនុស្សជាច្រើន ការក្ស័យធននាំមកនូវអារម្មណ៍នៃការអាម៉ាស់ និងការមាក់ងាយ ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែវាអាចជាសកម្មភាពដ៏ល្អបំផុតដើម្បីបំបាត់ទុក្ខព្រួយខាងហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថាខ្លួនឯងមិនអាចគ្រប់គ្រងបំណុលរបស់អ្នកបានទេ នោះអ្នកអាចពិចារណាលើការដាក់ពាក្យសុំក្ស័យធន។ ការទទួលបានដំបូន្មានប្រកបដោយវិជ្ជាជីវៈ នឹងធានាថា ការក្ស័យធនគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក ហើយអ្នកយល់ពីផលវិបាករបស់វា។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤

    31/03/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ស្តេច Charles មានព្រះរាជវត្តមានជាលើកដំបូងនៅព្រះវិហារសម្រាប់ពិធីបុណ្យអ៊ីស្ទ័រ។ ** សម្តេចសង្ឃប៉ាប អំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា។ ** កន្លែងសាកថ្មល្បឿនលឿន សម្រាប់យានយន្តប្រើថាមពលអគ្គិសនី បានកើនឡើងប្រហែល 100កន្លែង នៅទូទាំងអូស្រ្តាលីឆ្នាំនេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

    29/03/2024 Duration: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបន្តការចរចាជាមួយប្រទេសចិនឱ្យលើកលែងពន្ធលើទំនិញនាំចេញបន្ថែមទៀត។ ** រដ្ឋាភិបាលអាម៉េរិក ផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់ចំនួន 60 លានអាម៉េរិក សាងសង់ស្ពាននៅ Baltimore ឡើងវិញ។ ** ម្ចាស់ជើងឯក AFL ជនជាតិដើមភាគតិច ទទួលរងនូវការប្រមាថចំពោះការរើសអើងជាតិសាសន៍។

  • គណៈមេធាវីទទួលពិគ្រោះយោបល់ផ្លូវច្បាប់ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះពីក្រុមហ៊ុន CIC

    29/03/2024 Duration: 03min

    មកដល់ពេលនេះ មានពលរដ្ឋមួយចំនួន ដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC បានទាក់ទងទៅគណៈមេធាវីកម្ពុជា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពីលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា។

  • លោក​ហ៊ុន សែន ទៅប្រទេសចិនដើម្បី​ជំរុញ​ការ​ដាក់ទុនសាងសង់​ព្រែកជីកហ៊្វូណន

    29/03/2024 Duration: 06min

    ក្នុងរយៈពេល ៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើប្រាស់តួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលថ្មី ធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសចិន។

page 5 from 25