Sbs Khmer - Sbs

Informações:

Synopsis

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episodes

  • គ្មានស៊ុតអ៊ីស្ទ័រទេ មានតែក្តីបារម្មណ៍ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារ

    28/03/2024 Duration: 08min

    ខណៈពេលដែលប្រជាជនអូស្ត្រាលីជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការឈប់សម្រាកនៅចុងសប្តាហ៍នៃបុណ្យអ៊ីស្ទ័រនោះ អង្គការសប្បុរសធម៌ដែលផ្តល់ម្ហូបអាហារ កំពុងរៀបចំសម្រាប់ថ្ងៃដ៏មមាញឹកបំផុតប្រចាំឆ្នាំរបស់ពួកគេ។ នៅល្ងាចមុនថ្ងៃបុណ្យអ៊ីស្ទ័រថ្ងៃសុក្រ - Good Friday 2023 បានឃើញចំនួនកំណត់ត្រានៃគ្រួសារដែលពឹងផ្អែកលើ Foodbank និង Second Bite ហើយចំនួនទាំងនោះហាក់មានការកើនឡើង។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

    28/03/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ឆ្មាំឆ្នេរសមុទ្រអាមេរិកនិយាយថា មានប្រេងរាប់លានលីត្រនៅលើកប៉ាល់ដែលបើកបុកស្ពាននៅ Baltimore... ** ការស្ទង់មតិមួយបានរកឃើញថា ក្មេងជំទង់ស្ទើរតែម្នាក់ក្នុងចំណោម 6 នាក់ បានជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត... ** ការស្ទង់មតិរបស់ACCC៖ ឪពុកម្តាយមួយចំនួនកំពុងបង្អត់អាហារខ្លួនឯង ដើម្បីទុកឱ្យកូនៗរបស់ពួកគេបានហូបចុកគ្រប់គ្រាន់។

  • វិន័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់​អេក្រង់សម្រាប់កូនៗ និងផលវិបាក

    27/03/2024 Duration: 10min

    ឪពុកម្តាយជាច្រើនរូបតែងមានក្តីព្រួយបារម្ភចំពោះការចំណាយពេលនៅលើកញ្ចក់អេក្រង់ ក៏ដូចជាការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពីព្រោះការប្រើប្រាស់ដែលគ្មានវិន័យត្រឹមត្រូវ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រពលរដ្ឋខ្មែរអូស្រ្តាលីដែលនឹងចែករំលែកអំពីពិសោធន៍ក្នុងការដាក់វិន័យចំពោះកូនៗពាក់ព័ន្ធនឹងបញ្ហានេះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

    27/03/2024 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សប្រឆាំងសហព័ន្ធបញ្ជូនច្បាប់និរទេសជនអន្តោប្រវេសន៍របស់រដ្ឋាភិបាលទៅកាន់ការស៊ើបអង្កេតព្រឹទ្ធសភា... ** កម្មករ៦នាក់ដែលបាត់ខ្លួនក្នុងការបាក់ស្ពានបាល់ទីម័រ Baltimore Bridge សន្មត់ថាស្លាប់... ** លោក Julian Assange នឹងមិនត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកភ្លាមៗទេ។

  • CIC ច្រានចោល​ការលើកឡើង​ថា គម្រោងវិនិយោគរបស់ខ្លួន​ជាសំណុំរឿង​បោកប្រាស់ប្រជាជនខ្មែរ

    27/03/2024 Duration: 08min

    ក្រោយពីមានការផ្សព្វផ្សាយតាមហ្វេសប៊ុក រួមទាំងការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះម្នាក់ផង ក្នុងរឿងដាក់ទុន បានការប្រាក់ខ្ពស់រួចមក ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃេបភីថល ផាតនើ ហៅកាត់ថា CIC បានចេញសេចក្តីបំភ្លឺ ជូនសាធារណជន និងវិនិយោគិនទាំងអស់ថា ករណីក្រុមហ៊ុនរបស់ខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។

  • Australian Easter: Exploring social and cultural traditions beyond religion - បុណ្យអ៊ីស្ទ័រនៅអូស្រ្តាលី៖ ស្វែងយល់ពីប្រពៃណីសង្គម និងវប្បធម៌ ដែលលើសពីជំនឿសាសនា

    26/03/2024 Duration: 11min

    Easter holds great significance for Christians. Yet, for those of different faiths or non-religious backgrounds, it presents a chance to relish a four-day weekend, partake in family and social gatherings, engage in outdoor activities, and attend events where children take centre stage. Here's your essential guide to celebrating Easter in Australia. - បុណ្យអ៊ីស្ទើរត្រូវបានគេចាត់ទុកថាជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រតិទិនគ្រីស្ទាន។ ប៉ុន្តែមិនថាសាសនាណាក៏ដោយ សម្រាប់មនុស្សភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី អំឡុងពេលបុណ្យអ៊ីស្ទ័រ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈប់សម្រាកចុងសប្តាហ៍ដ៏វែង សកម្មភាពក្រៅផ្ទះ និងការជួបជុំក្នុងសង្គម។ ជាមួយនឹងវិស្សមកាលសាលារៀនដែលជាទូទៅប៉ះចំថ្ងៃបុណ្យនេះ ពេលវេលានេះផ្តល់ឱកាសជាច្រើនផងដែរ សម្រាប់កុមារក្នុងការចូលរួមក្នុងប្រពៃណីទំនាមទំលាប់វប្បធម៌ និងពិធីបុណ្យផ្សេងៗ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

    26/03/2024 Duration: 04min

    ** លោកJulian Assange រង់ចាំការសម្រេចចិត្ត ថាតើលោកអាចប្តឹងឧទ្ធរណ៍លើការធ្វើបត្យាប័ននៅទីក្រុងឡុងដ៍បានដែរឬទេ។ ** រដ្ឋាភិបាលប្រញាប់ប្រញាល់អនុម័តច្បាប់អន្តោប្រវេសន៍នៅសភា មុនការសម្រេចរបស់តុលាការជាន់ខ្ពស់។ ** ស្ថាប័នសហជីពកំពូលរបស់អូស្ត្រាលីអំពាវនាវឲ្យដំឡើងប្រាក់ខែដល់បុគ្គលិកកម្មករ៥ភាគរយ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤

    25/03/2024 Duration: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលនឹងស្នើឲ្យគណៈកម្មការយុត្តិធម៌ការងារ ដំឡើងប្រាក់ឈ្នួលស្របតាមអតិផរណា។ ** ការស្ទង់មតិរបស់ Newspollបង្ហាញថា ការគាំទ្រការបោះឆ្នោតបឋមសម្រាប់បក្សលេប័រធ្លាក់ចុះ។ ** រដ្ឋថាសម៉ាញៀ នៅតែស្ថិតក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជា ខណៈដែលលោក Jeremy Rockliff ចរចាជាមួយសមាជិកសភាឆ្លងបក្ស។

  • ជនចំណាកស្រុកដែលមានពិន្ទុភាសាអង់គ្លេសខ្ពស់ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងមិត្តភក្តិ

    22/03/2024 Duration: 14min

    ការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ជំនាញ និងនិស្សិតអន្តរជាតិ មកកាន់ប្រទេសអូស្ត្រាលី និងតួនាទីនៃជំនាញភាសាអង់គ្លេស ក្នុងការធានាបាននូវការងារគោលដៅរបស់ពួកគេកាន់តែឆាប់ ត្រូវបានកត់ត្រានៅក្នុងការស្រាវជ្រាវថ្មីមួយ។ អ្នកខ្លះអាចរកបានការងារដែលមានប្រាក់ ចំណូលលើសពីប្រាក់ឈ្នួលជាមធ្យមបាន ក្នុងពេលត្រឹមតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីមកតាំងទីលំនៅក្នុងប្រទេសនេះ ជាមួយនឹងការងារ ក្នុងវិស័យដែលខ្វះខាតអ្នកជំនាញ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤

    22/03/2024 Duration: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីប្រកាសកិច្ចព្រមព្រៀងថ្មី $4.6 ពាន់លានដុល្លារជាមួយអង់គ្លេស ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS។ ** អាម៉េរិកដាក់ចេញនូវដំណោះស្រាយបទឈប់បាញ់នៅហ្គាហ្សា ទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការបោះឆ្នោត។ ** អំពើហឹង្សាចំពោះនាយកសាលានៅក្នុងប្រទេសអូស្ត្រាលីកំពុងកើនឡើង ដោយជិតពាក់កណ្តាល ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ។

  • នាយករដ្ឋមន្រ្តី​កម្ពុជា​ចូលរួម​ពិធី​ពិសារអាហារស្រាយបួស​ "Ramadan" របស់​ខ្មែរ​ឥស្លាម

    21/03/2024 Duration: 04min

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមជាមួយប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ព្រមទាំងថ្នាក់ដឹកនាំឥស្លាម នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ សិស្ស និស្សិត សរុបប្រមាណជាង ៦០០០ នាក់ បានចូលរួមក្នុងពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២១មីនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤

    21/03/2024 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស។ ** រដ្ឋមន្ត្រីការបរទេសចិនបន្តទស្សនកិច្ចនៅទីក្រុងស៊ីដនីនៅថ្ងៃនេះ។ ** រដ្ឋាភិបាលកំពុងបន្តការបង្ក្រាបលើបារីអេឡិចត្រូនិច Vaping ដោយច្បាប់ថ្មី ដាក់ចូលទៅក្នុងសភាថ្ងៃនេះ។

  • កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យ​ថ្នាក់តំបន់ចំនួន២ នៅ​ខេត្តសៀមរាប និងកំពង់ចាម

    20/03/2024 Duration: 05min

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ ចំនួន ២ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយគ្រោងចំណាយ ១៤១លានដុល្លារអាមេរិក។ មន្ទីរពេទ្យតំបន់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ទាំង ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤

    20/03/2024 Duration: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្រ្តាលីអះអាងថា លោកខេវិន រ៉ាដ្ត នឹងនៅតែជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅសហរដ្ឋអាមេរិក បើទោះជាលោកដូណាល់ ត្រាំ ជាប់ឆ្នោតក៏ដោយ។ ** ចិនប្រាប់សហរដ្ឋអាមេរិកកុំឱ្យ "កកូរកកាយបញ្ហា" ជុំវិញជម្លោះរបស់ខ្លួនជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ** រដ្ឋវិចថូរៀប្រកាសពីគម្រោងសាកល្បងតាមដានអ្នកទោសតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះជនល្មើសដែលជាក្មេងជំទង់។

  • សមាគមខ្មែរនៅរដ្ឋអូស្រ្តាលីខាងត្បូងមានសកម្មភាពឡើង​វិញ បន្ទាប់​ពី​អាក់ខាន​អស់​ជិត​២ទសវត្សរ៍

    19/03/2024 Duration: 13min

    សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត ចាប់ផ្តើមកកើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ។ ប៉ុន្តែសមាគមបានអសកម្មភាព អស់រយៈពេលជិត២០ឆ្នាំ។ រហូតដល់ឆ្នាំ ២០២២ សមាគមក៏បានបន្តសកម្មភាពយ៉ាងរស់រវើកឡើងវិញ ទាំងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋខ្មែរអូស្រ្តាលី និងរៀបចំកម្មវិធីសំខាន់ៗផ្សេងៗទៀត។ សូមស្តាប់បទសម្ភាសជាមួយលោកអាន លេវី សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត។

  • ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ

    19/03/2024 Duration: 03min

    ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាងបានវិលត្រឡប់មកពីប្រទេសចិន មកដល់កម្ពុជាវិញហើយ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤

    19/03/2024 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលញូសៅវែល ការពារការអនុវត្តការឆែកឆេរខ្លួនប្រាណកុមារ នៅឯពិធីបុណ្យតន្ត្រី។ ** អូស្រ្តាលីដាក់សេចក្តីជូនដំណឹងអំពីការគំរាមកំហែងដែលលេចឡើងតាមអ៊ីនធឺណិត។ ** អ្នកកាសែតម្នាក់ដែលរាយការណ៍ពីការឡោមព័ទ្ធនៅមន្ទីរពេទ្យ នៅហ្គាហ្សាត្រូវបានចាប់ខ្លួន។

  • The importance of understanding cultural diversity among Indigenous peoples - សារៈសំខាន់នៃការយល់ដឹងពីភាពចម្រុះនៃវប្បធម៌ក្នុងចំណោមជនជាតិដើមភាគតិចអូស្រ្តាលី

    18/03/2024 Duration: 10min

    Understanding the diversity within the First Nations of Australia is crucial when engaging with Aboriginal and Torres Strait Islander peoples and building meaningful relationships. - ការស្វែងយល់ពីភាពចម្រុះនៅក្នុងប្រជាជាតិដើមដំបូងនៃប្រទេសអូស្ត្រាលី- First Nations គឺមានសារៈសំខាន់ណាស់ នៅពេលចូលរួមជាមួយជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait និងការកសាងទំនាក់ទំនងដ៏មានអត្ថន័យ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤

    18/03/2024 Duration: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាលើកដំបូង បន្ទាប់ ឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត។ ** ដំណើរការរបស់រដ្ឋាភិបាលត្រូវបានចោទសួរ បន្ទាប់ពីទិដ្ឋាការរបស់ជនភៀសខ្លួននៅហ្គាហ្សាមួយចំនួន ត្រូវបានលុបចោល នៅកណ្តាលជើងហោះហើរ។ ** បុគ្គលិកមើលថែទាំមនុស្សចាស់នឹងទទួលបានការដំឡើងប្រាក់ខែ ចន្លោះពី 18 - 28%។

  • #57 Talking about ageing (Med) - សិក្សាភាសាអង់គ្លេសភាគទី57៖ និយាយអំពីការចូលដល់វ័យចាស់

    17/03/2024 Duration: 15min

    Learn fun phrases you can use to describe the process of growing older. - រៀនពីរបៀបនិយាយឃ្លាឃ្លោងសប្បាយៗដែលអ្នកអាចប្រើប្រាស់បាន ដើម្បីពិពណ៌នាអំពីដំណើរការនៃការវិវឌ្ឍន៍ទៅរកវ័យចាស់។

page 3 from 25