Sbs Khmer - Sbs

តើអ្នកត្រូវធ្វើការងារបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពដែរឬទេ?

Informações:

Synopsis

ទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ប្រជាជនអូស្ត្រាលីកាន់តែច្រើនឡើងៗ ត្រូវធ្វើការច្រើនកន្លែង ចំពេលមានវិបត្តិថ្លៃចំណាយក្នុងការរស់នៅ។ ការិយាល័យស្ថិតិអូស្ត្រាលីប៉ាន់ប្រមាណថា ជនជាតិអូស្ត្រាលី 947,300 នាក់ បានធ្វើការច្រើនកន្លែងនៅក្នុងខែមីនា ដែលជាកំណត់ត្រាថ្មីមួយ។ អ្នកជំនាញនិយាយថា ថ្លៃទំនិញឡើងថ្លៃ និងប្រាក់ឈ្នួលដែលនៅទ្រឹង កំពុងជំរុញមនុស្សឱ្យធ្វើការងារច្រើន ដើម្បីផ្គត់ផ្គង់សម្ភារៈចាំបាច់។